ប្រទេសវៀតណាម បានបញ្ជូន បុគ្គលិក យោធា ចំនួន ៣១៤នាក់ ទៅកាន់ព្រំដែន កម្ពុជា-វៀតណាម កាលពី ថ្ងៃអាទិត្យ ទី២ ឧសភា ២០២១ ដើម្បីការពារ.ការចូលមក.ក្នុងប្រទេស.វៀតណាម ដោយ.ខុសច្បាប់ ខណៈមាន.ការកើន.ឡើង.នៃករណី.ឆ្លងកូវីដ-១៩ នេះបើ.យោងតាម គេហទំព័រ.របស់វៀតណាម vnexpress ។
នៅខេត្ត.តាយនិញ បុគ្គលិកយោធា ចំនួន.២៥៨នាក់ នឹងដើរល្បាត.តាមបន្ទាត់ព្រំដែន.ដោយបើកចំហ និងឃ្លាំ.មើលពី.ចម្ងាយជាមួយ.ឆ្មាំព្រំដែន ដើម្បីការពារ.មនុស្សឆ្លង.ដែន.ខុសច្បាប់ ។
ទន្ទឹមនឹង.នេះដែរ ទាហាន ៥៦នាក់ នៅខេត្តប៊ិញ.ភឿក បានទៅដល់ប៉ុស្តិ៍.ការពារព្រំដែន ដើម្បីជួយការពារ.ការ.នាំចូល ដែលនាំអោយ.កើនឡើង.ការឆ្លង.រីករាល.ដាល នៃជំងឺ.កូវីដ-១៩ ។
ខេត្តតាយនិញ.មានព្រំប្រទល់.ប្រវែង ២៤០គីឡូម៉ែត្រ ជាប់ព្រំដែន.ជាមួយប្រទេសកម្ពុជា ដែលអាជ្ញាធរ.បានបង្កើតប៉ុស្តិ៍ ចំនួន១២៩ ដែលមាន.បុគ្គលិកលើសពី ៦០០នាក់ និងខេត្តប៊ិញ.ភឿក បានបង្កើតប៉ុស្តិ៍ចំនួន.៦២ និងស្ថានីយ៍.ចំនួន១១ នៅតាមបណ្តោយព្រំដែនប្រវែង ២៦០គីឡូម៉ែត្រ ។
ប្រទេសវៀតណាម ក៏បានបញ្ជូនបុគ្គលិកយោធារាប់រយនាក់ ទៅកាន់ព្រំដែនប្រទេសឡាវ ផងដែរ ដើម្បីធានាថា គ្មាននរណាម្នាក់ចូល ទៅក្នុងប្រទេសវៀតណាម ដោយខុសច្បាប់ទេ ដែលអាចនាំ.យកវីរុសកូវីដ-១៩ ទៅជាមួយពួកគេ ។
ព្រំដែនវៀតណាម និង ឡាវ មានប្រវែង ២,១៦១គីឡូម៉ែត្រ ឆ្លងកាត់.ខេត្តចំនួន ១០នៅភាគខាង.ជើង និងភាគកណ្ដាល នៃប្រទេស ។គិតត្រឹមថ្ងៃទី២ ឧសភា ២០២១ ប្រទេសវៀតណាម មានអ្នកឆ្លងកូវីដ-១៩ សរុបចំនួន ២,៩៦២ ករណី អ្នកជំងឺសរុបចំនួន ២,៥៤៩នាក់ជាសះស្បើយ និងស្លា.ប់.សរុប ៣៥នាក់ ៕