នៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២១នេះ អនុគណៈកម្មការ ស្រាវជ្រាវជំងឺ កូវីដ១៩ បានប្រកាសថា សូមពាក់ម៉ាស់ រក្សារគ.ម្លាត ឧស្សាហ៍ លាងដៃ ពេលចេញក្រៅ និង សូមអំពាវនាវដល់ ប្រជាពលរដ្ឋ ដែលបានទៅទិញត្រី និងអ្នកធ្លាប់ មានទំនាក់ទំនងជាមួយ អ្នកលក់ត្រី នៅកន្លែងលក់ត្រី បោះដុំ ជាប់ស្ពានច្បារអំពៅ
និងនៅខាងមុខ ផ្សារច្បារអំពៅ ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី ៣០ ខែមេសា ឆ្នាំ២០២១ ដោយសារមានអ្នកជំងឺកូ វីដ១៩ ចំនួន ២នាក់ (ប្ដីប្រពន្ធ) គឺជាអ្នកលក់ត្រីនៅទីនោះ រស់នៅភូមិដើម ចាន់ សង្កាត់ច្បារអំពៅទី២។
សូមដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាព របស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបាន ទៅទីកន្លែងមាន ហា.និភ័យនេះ។