អគ្គនាយក អគ្គិសនីកម្ពុជា(EDC) លោក កែវ រតនៈ បានអះអាង កាលពីពេលថ្មីៗនេះយ៉ាងច្បាស់ៗថា គ្មានគោលការណ៍ ពន្យារពេលទូទាត់ ថ្លៃភ្លើង ឡើយ ព្រោះប៉ះពាល់ ផ្នែកសេដ្ឋកិច្ចEDCខ្លាំង។ ប៉ុន្តែ EDC ក៏មិនចុះទៅ ផ្ដាច់ ភ្លើងពលរដ្ឋនៅតំ បន់រ.ងគ្រោះ.ខ្លាំង ឬតំបន់.ក្រហមដែរ។
ការអះអាង.របស់ប្រធាន (EDC) រូបនេះបានធ្វើឡើងក្រោយ.អ្នកតាមដានព្រឹត្តិការណ៍សង្គម.ជជែកគ្នាជា.ហូរហែថា EDC គួរពន្យារពេលទូទាត់.ថ្លៃភ្លើង ដល់អ្នករ.ង.គ្រោះ.ខ្លាំង.ដោយសារវិបត្តិកូវីដ-១៩។ ដោយពួកគេបាន.ស.ង្កត់ធ្ង.ន់.ថា៖««រដ្ឋគួរតែបន្ធូរ.បន្ថយថ្លៃទឹក.ភ្លើង ពន្យារពេល ឬអាចឲ្យប្រជាពលរដ្ឋប្រើដោយ.ឥតគិតថ្លៃមួយរយៈ.ទៅ ពីរទៅបីខែ ទៅតាមស្ថានភាពកូវីដ-១៩។ វាជាការល្អ ហើយជាការលើក.ស្ទួយការរស់.នៅរបស់.អ្នកសេដ្ឋកិច្ច.ក្រៅប្រព័ន្ធទៀត»។
ជាមួយគ្នានេះដែរ លោក កែវ រតនៈ ក៏បកស្រាយថា រដ្ឋាភិបាលមាន.កាតព្វកិច្ចជួយដល់.ពលរដ្ឋខ្វះខាត ដើម្បីឲ្យមាន.លទ្ធភាពក្នុងការ.បង់ថ្លៃភ្លើងនេះ។ «អ្នកដែលដោះស្រាយជូន.អ្នកទីទាល់ក្រ ដាច់ប្រាក់ខែដោយសារ.បងប្អូនលំបាកក្នុងតំបន់.បិទខ្ទប់ ជាពិសេសនៅតំបន់ក្រហម ជាភាកិច្ចរបស់អាជ្ញាធរមូលដ្ឋាន និងអគ្គលេខាដ្ឋានផ្នែកគាំពារសង្គមរបស់ក្រសួងសេដ្ឋកិច្ចនិងហរិញ្ញវត្ថុ។
អ៊ីចឹងគាត់(ពលរដ្ឋ)ទំនាក់ទំនងទៅខាង អាជ្ញាធរមូលដ្ឋាន ដើម្បីពិនិត្យកិច្ចការហ្នឹង ហើយផ្ដល់ជា សាច់ប្រាក់ហើយគាត់យកបង់ទឹកភ្លើង ថ្លៃសំរាម ដោះស្រាយស្បៀង អាហារហើយ ចែកគ្នាឲ្យដាច់កុំឲ្យច្របូក ច្របល់គ្នា មិនមែនកិច្ចការរបស់EDCទេ»។ នេះបើតាមលោក កែវ រតនៈ ដែលអះអាងថា EDC គ្មានគោលការណ៍ លើកលែង និងពន្យារពេលការបង់ថ្លៃអគ្គិសនី ដល់ពលរដ្ឋឡើយ។
លោក កែវ រតនៈ ក៏ទទួលស្គាល់ថា តំបន់ក្រហមនិងពលរដ្ឋរ.ង.គ្រោះខ្លាំងមាន.ចំនួនតិច ប៉ុន្តែតិចតួចបូក.ចូលគ្នាគឺច្រើន ប្រសិនបើស្ថាន.កាលកូវីដ-១៩មិនធូរស្រាល។ ដូច្នេះ ការពន្យារពេល.២ទៅ៣ខែ ក្នុងការទូទាត់.ថ្លៃភ្លើង នឹងប៉ះពាល់.សេដ្ឋកិច្ចហរិញ្ញវត្ថុរបស់ EDC ខ្លាំង។
«អត់មានគោលការណ៍.អ៊ីចឹងទេ (ពន្យារពេលបង់ថ្លៃភ្លើង២ទៅ៣ខែ) ដោយសារយើង.រំពឹងថាបងប្អូនប្រជាពលរដ្ឋត្រូវបន្តបំពេញកាតព្វកិច្ច[…]ប៉ះពាល់ខ្លាំង(សេដ្ឋកិច្ចEDC) ដោយសារតែយើងមិន.បានប្រមូលថវិការឲ្យទាន់នៅពេល.បងប្អូនប្រើភ្លើងហើយ មិនបានជួយបង់ អ្វីដែលកើតឡើងគឺបញ្ហាពីរ»។ នេះបើតាមការលើក.ឡើងរបស់ អគ្គនាយកEDC ។
បើតាមលោក កែវ រតន មូលហេតុដែលកម្ពុជា មិនអាច.ពន្យារពេលបង់អគ្គិសនីបាន ដោយសារ.បញ្ហា២ចំណុច ទី១ មកពីកម្ពុជា ទិញអគ្គិសនីពីប្រទេសជិត.ខាងថៃ វៀតណាម ឡាវ ដែលគេមានសិទ្ធកាត់ផ្ដាច់.ភ្លើងពីកម្ពុជាភ្លាមៗ បើរដ្ឋគ្មាន.ប្រាក់បង់ទៅគេ។ ចំណែកទីពីរ នៅពេលដែល.រដ្ឋប្រទេសទាំងនោះ ផ្ដាច់ភ្លើងពី.កម្ពុជាហើយ គេពិ.ន័យ.ជាការប្រាក់ទៅទៀត នូវលុយដែល.ជំពាក់ ដូច្នេះវាទៅ.ជាមហន្តរា.យ.ជាតិទាំងមូល ៕