ក្រសួងសុខាភិបាលថៃ នៅថ្ងៃអង្គារ ទី០៤ ខែឧសភា ឆ្នាំ២០២១នេះ បានរាយការណ៍ថា អាជ្ញាធរមូលដ្ឋាន បន្តរកឃើញ អ្នកជំងឺ COVID-19ថ្មី ចំនួន ១,៧៦៣នាក់បន្ថែមទៀត ខណៈអ្នកជំងឺ ២៧នាក់ទៀតបានស្លា.ប់ នៅក្នុងកំឡុង.ពេលតែ ២៤ម៉ោងកន្លងទៅនេះប៉ុណ្ណោះ។
បើតាមទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃអង្គារនេះដែរ បានដកស្រង់ ចេញផ្សាយពីប្រភពក្រសួង សុខាភិបាលថៃ បាននិយាយថា ក្រោយបូក បញ្ចូលតួលេខថ្មីៗ ខាងលើ នាំឱ្យចំនួនករណីឆ្លងសរុប.នៅទូទាំងប្រទេសថៃ កើនឡើងដល់ ៧២,៧៨៨ករណី និងអ្នកស្លា.ប់.សរុបកើនឡើងដល់ ៣០៣នាក់
គិតចាប់តាំងពីមានការ ផ្ទុះឡើង នូវការឆ្លង រាតត្បាតនៃជំងឺ COVID-19 នៅក្នុងប្រទេស អាស៊ានមួយនេះ កាលពីដើមឆ្នាំ២០២០។ ដោយឡែកអ្នកជំងឺជាង ៣០,០០០នាក់ទៀត កំពុងស្ថិតក្នុងការ ព្យាបាលនៅឡើយ ខណៈអ្នកជា សះស្បើយសរុប កើនដល់ ៤២.៤៧៤នាក់។
គួរជម្រាបថា មួយរយៈចុងក្រោយនេះ ករណីផ្ទុះរលកថ្មី នៃជំងឺ COVID-19នៅក្នុងប្រទេសថៃ ដោយរួមមាន វត្តមានវីរុស បំប្លែងខ្លួនថ្មី មានប្រភព ដើមពីអង់គ្លេស ឬគេស្គាល់ថា B.1.1.7 ដែលអាចមាន សមត្ថភាពចម្លង ខ្ពស់នោះ បានរ៉ាប់រងប្រហែល ពាក់កណ្តាលនៃចំនួន អ្នកឆ្លង និងស្លាប់សរុបនៅទូទាំងប្រទេស។ដោយឡែកសម្រាប់ការចាក់វ៉ាក់ សាំងប.ង្ការ COVID-19 វិញ ប្រទេសថៃសម្រេច.បានជិត ១,៥០០,០០០ដូសហើយ៕