ដោយមានបញ្ជាក់ ហេតុផលច្បាស់លាស់ និងមានបញ្ហាខ្វះខាត ផ្នែកជីវភាព បងស្រីឈ្មោះ ហេង អ៊ុក និងប្តី ដែលបេីកបរល្មេីសវិធានការបិទខ្ទប់ មិនត្រូវបាន ធ្វេីការផាក ពិន័ យនោះទេ ។
កាលពីថ្ងៃទី២០ ខែមេសា វេលាម៉ោង ១៧:៣០នាទី កម្លាំងគណ:បញ្ជាការឯកភាព ខណ្ឌដូនពេញ បានធ្វេីការឃាត់ មនុស្ស ២ នាក់ ពាក់ព័ន្ធលេីករណី ល្មើសវិធានការបិទខ្ទប់ រាជធានីភ្នំពេញ នៅត្រង់ ចំណុចផ្លូវព្រះសីហនុ កែងផ្លូវព្រះមុនីវង្ស សង្កាត់ចតុមុខ ខណ្ឌដូនពេញ ដោយត្រូវបានកម្លាំង ចម្រុះនៃគណៈបញ្ជាការ ឯកភាពខណ្ឌដូនពេញ
ដឹកនាំដោយ លោក ម៉ុក ចន្ទ័ករុណា អភិបាលរង ខណ្ឌ ដោយបានចេញប័ណ្ណផាក ពិ ន័យដែលមានរយ:ពេល ៣០ថ្ងៃ ដោយទុកពេលឲ្យអ្នកល្មេីស មកបង់ប្រាក់ ពិន័យ រហូតដល់រសៀលថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២១ នេះ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ
បានឃេីញវីដេអូខ្លីបរបស់បងស្រី ដោយបាន និយាយអំពីមូលហេតុដែល គាត់ជិះចេញក្រៅល្មេីស នឹងវិធានការ ដេីម្បីយក ទឹកដោះគោ និងម្ហូបទៅឲ្យកូន តូចរបស់គាត់ ហេីយថែមទាំង បញ្ជាក់ប្រាប់ពីទុក្ខលំបាក នៃការខ្វះខាតក្នុងដំណាក់កាលនេះ ស្របពេលដែលគាត់ ពីរនាក់ប្តីប្រពន្ធជាជាង សំណង់ផងនោះ ទេីបសមត្ថកិច្ចនៃអធិការដ្ឋាននគរបាល ខណ្ឌដូនពេញ ធ្វេីការស្រាវជ្រាវរកគាត់ និងបានអញ្ជេីញគាត់ មកសាលាខណ្ឌដូនពេញ ។
ដោយឃេីញពីស្ថានភាពលំបាក ជាក់ស្តែង និងហេតុផលច្បាស់លាស់ លោកអភិបាល ខណ្ឌដូនពេញ បានសម្រេចមិន ធ្វេីការផាកពិន័យគាត់នោះទេ ហេីយថែមទាំង ផ្តល់អំណោយមួយចំនួនជូន គាត់ដេីម្បីដោះស្រាយជីវភាព ក្នុងដំណាក់កាលនេះ ផងដែរ ។
គាត់ទាំង២នាក់ប្តីប្រពន្ធ មានឈ្មោះ១. ឈ្មោះ ធឿន ប៊ុនធឿន ភេទប្រុស អាយុ ៣០ ឆ្នាំ មុខរបរជាងសំណង់២. ឈ្មោះ ហេង អ៊ុក ភេទស្រី អាយុ ២៩ឆ្នាំ មុខរបរជាង សំណង់អ្នកទាំងពីរខាងលើស្នាក់ នៅការដ្ឋានសំណង់ផ្លូវ ៥០ម៉ែត្រ ខណ្ឌមានជ័យ ជិះម៉ូតូមួយគ្រឿងម៉ាក C 125 ពាក់ស្លាក លេខ ភ្នំពេញ ១FD- 1073 ៕