ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃ ស្នងការដ្ឋាននគរបាលរាជធានី ភ្នំពេញ បានបកស្រាយបំភ្លឺ និងបដិសេធ ទាក់ទងទៅនឹង សារព័ត៌មានមួយ ចំនួនតូច ដែលបានចុះផ្សាយព័ត៌មាន មិនពិត ចោទប្រកាន់ថា លោកវរសេនីយ៍ឯក ម៉ន វុធី អធិការ នគរបាលខណ្ឌ ពោធិ៍សែនជ័យ កិបកេង ថវិការបស់ មន្ត្រី ទៅលេីការមបែកចែក ថវិការបស់សាលា រាជធានីភ្នំពេញ។
ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃ ស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ បានបន្តថា ជាក់ស្តែងការ ចុះផ្សាយព័ត៌មាន មិនពិត របស់សារព័ត៌មាន មួយចំនួន ដែលមិនបាន ទទួលព័ត៌មាន គ្រប់ជ្រុងជ្រោយ និងច្បាស់លាស់ បែរជា ចុះផ្សាយទាំងមិនច្បាស់ ធ្វេីឲ្យថ្នាក់ដឹកនាំ ក៏ដូចជា មជ្ឍដ្ឋានទូទៅ មានការ យល់ច្រឡំ ។
ដំណេីររឿងជាក់ស្តែង អធិការដ្ឋាននគរបាល ខណ្ឌពោធិ៍សែនជ័យ បានទទួលថវិកាពី ផែនភស្តុភារ និងហិរញ្ញវត្ថុ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដែលជាការឧបត្ថម្ភរបស់ សាលារាជធានីភ្នំពេញ សម្រាប់ផ្តល់ជូន កងកម្លាំងអនុវត្តវិធាន ការបិទខ្ទប់រាជធានីភ្នំពេញ រយ:ពេល ១៤ថ្ងៃ
ដោយក្នុងផែនការ ត្រូវប្រេីប្រាស់ កម្លាំងខណ្ឌចំនួន ១៣០នាក់ ក្នុង ១៣គោលដៅ ជាក់ស្តែង កម្លាំង សរុប របស់អធិការដ្ឋាននគរបាលខណ្ឌពោធិ៍ សែនជ័យ មានរហូតដល់ ២៤០នាក់ ហេីយកម្លាំងដែល មិនមាន ក្នុងផែនការក៏បាន ចូលរួមជួយឆ្លាស់វេនគ្នា ប្រចាំការតាមគោលដៅដូចគ្នា
ដូច្នេះហេីយទេីបពេលទទួលបានថវិកា សរុបភ្លាម លោកអធិការ បានធ្វេីការកោះប្រជុំ ជាមួយលោក អធិការរង សួរទៅគ្រប់ប៉ុស្តិ៍ គ្រប់គោលដៅ និងមន្ត្រីផងដែរ ដេីម្បីទទួល បានការឯកភាព និងចុះសម្រុងគ្នា ជាមុន មុននឹងធ្វេីការបែកចែក ថវិកានេះផង ដែរ ព្រោះថាដោយការគិតគូរ និងយកចិត្តទុកដាក់របស់លោកអធិការ ក៏ដូចជាចង់ឲ្យកម្លាំងទាំងអស់ ចំណុះអធិការ មានការសាមគ្គីគ្នាល្អ
ទេីបលោកអធិការ សម្រេចចិត្តបែង ចែកថវិការួម ដែលបានទទួល មកនោះ ចែករំលែកពីការផ្តល់ ជូនកម្លាំង ១៣០នាក់ ទៅជាការបែក ចែក ជូនកម្លាំងសរុប ចំនួន ២៤០នាក់វិញ ព្រោះថា កម្លាំងទាំងអស់សុទ្ធតែហត់ និងធ្វេីការដូចគ្នា បេីទទួលបានតែ ១៣០ នាក់ ហេីយ ១១០នាក់ទៀតធ្វេីការដែរ តែមិន បានទទួល
នោះបាតុភាពនិងកេីតមានឡេីង ហេីយ ប្រាកដជា មានការ អាក់ អន់ចិត្ត មិន សប្បាយចិត្ត ព្រោះធ្វេីការ ដូចគ្នា ម្នាក់បាន ម្នាក់អត់ បាន ដូច្នេះហេីយនេះ ជាហេតុផល ដែលលោកអធិការសម្រេច ចិត្តបែងចែក ថវិកាទាំងនោះ ឲ្យបានដល់ កម្លាំងគ្រប់ៗគ្នា ទាំងអស់ ។
ក្រុមការងាររបស់ស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ ក៏ដូចជាផែនភស្តុភា និងហិរញ្ញវត្ថុ ក្រោមការណែនាំ របស់លោកស្នងការ តែងតែ យកចិត្តទុកដាក់ ជានិច្ចក្នុងការពិនិត្យមេីល លេីការបែងចែក ថវិកាទាំងនោះ ជាពិសេស ឯកឧត្តមស្នងការតែងតែ ណែនាំដ ល់គ្រប់អង្គភាព ចំណុះ ត្រូវបែងចែងថវិកា ដល់មន្ត្រីឲ្យបានត្រឹមត្រូវ មិនឲ្យមានការ បាត់បង់ឡេីយ ។
ដេីម្បីចូលរួមទប់ស្កាត់ រាល់ព័ត៌មានមិនពិត ដែលចុះផ្សាយក្នុងន័យ បង្ខូចកិត្តិយសរបស់នគរបាលជាតិ សូមសារព័ត៌មានមួយចំនួនតូចមេត្តា ចូលរួមគោរពនូវវិជ្ជាជីវ:របស់ខ្លួន ឲ្យបានត្រឹមត្រូវ មុននឹងចុះផ្សាយរាល់ព័ត៌មានទាំងឡាយណា ដែលធ្វេីឲ្យប៉ះពាល់ដល់កិត្តិយសបុគ្គល ឬអង្គភាព
សូមធ្វេីការស្រាវជ្រាវ និងសាកសួរឲ្យបានច្បាស់លាស់ ជាមុនសិន ព្រោះអង្គភាពនីមួយៗ មានអ្នកនាំពាក្យ ជាអ្នកផ្តល់ព័ត៌មានពិតនិងច្បាស់លាស់ ជាពិសេស កុំចេះតែចុះផ្សាយ ក្នុងគោលបំណង អាក្រក់ត្រឹមតែចង់ឲ្យផេក របស់ខ្លួន បានល្បីនោះឡេីយ ៕