នគរបាលប្រ.ឆាំង បទល្មើសសេដ្ឋកិច្ច សហការ ជាមួយមន្រ្តីមន្ទីរបរិស្ថានខេត្ត និងអាជ្ញាធរមូលដ្ឋាន នៅរសៀល ថ្ងៃទី០៣ ខែឧសភា បានចុះត្រួតពិនិត្យទីតាំងកា យយក អាចម៍ដី មួយកន្លែងដោយ រកឃើញថាគ្មាន ច្បាប់ អនុញាត ដោយ(កំពុងដំណើរការស្នើសុំច្បាប់)។
សមត្ថកិច្ចបានឲ្យដឹងថា ម្ចាស់ទីតាំង កាយដីឈ្មោះ ទន់ សុវណ្ណ ភេទប្រុស អាយុ៤២ឆ្នាំ ស្ថិតនៅភូមិត្រពាំង វែង សង្កាត់ ក្របីរៀល ក្រុងសៀមរាប។
សមត្ថកិច្ចបាន បញ្ជាក់ថា ប្រតិបត្តិការនេះ បានឃាត់ គ្រឿងចក្រ និងមានចំណាត់ ការមួយ ចំនួនៈ-អេស្កាវ៉ាទ័រ ចំនួន ០១គ្រឿង, -រថយន្តដឹកដី ចំនួន ០៣គ្រឿង,-ផាក.ពិ.ន័យអន្តរការណ៍ ដោយអនុលោម ទៅតាមច្បាប់ស្តីពីកិច្ច ការពារបរិស្ថាន
និងធនធានធម្មជាតិ,-ធ្វើកិច្ចសន្យាផ្អាក អាជីវកម្មជាបណ្តោះអាសន្ន ដោយរង់ចាំ ទទួលបានច្បាប់ អនុញ្ញាតពីមន្ទីរ ជំនាញពាក់ព័ន្ធទើបអាច ដំណើរការ អាជីវកម្មឡើងវិញបាន៕