បើតាមទីភ្នាក់ងារ សារព័ត៌មាន India Today នៅថ្ងៃពុធទី០៥ ខែឧសភា ឆ្នាំ២០២១នេះ បានចុះ ផ្សាយថា ស្ថានការណ៍នៅក្នុងប្រទេសឥណ្ឌាទាំងមូល កំពុងឈានទៅ រកចំណុចកាន់ តែអាក្រក់ បំផុតហើយ ខណៈក្រសួង សុខាភិបាលឥណ្ឌា ត្រឹមរយៈពេល តែ ២៤ម៉ោង ប៉ុណ្ណោះ រកឃើញអ្នក ឆ្លងជំងឺ COVID-19 សរុប ៣៨២,៣១៥នាក់បន្ថែមទៀត និងអ្នក ជំងឺ ៣,៧៨០នាក់បាត់ បង់ ជីវិត។
ទីភ្នាក់ងារ សារព័ត៌មាន India Today បាននិយាយ បន្ថែមថា សម្រាប់រដ្ឋដែលកំពុង រ.ង.គ្រោះដោយ.ករណីឆ្លង COVID-19 ច្រើនជាងគេ.បំផុត.នោះគឺ មហារ៉ាស្ត្រា (Maharashtra), កាណាតាកា (Karnataka), គែរ៉ាឡា (Kerala), យូតតា ប្រា.ដែស (Uttar Pradesh) និង តាមិល ណាឌូ (Tamil Nadu) ជាដើម ដោយរដ្ឋនីមួយៗ.រកឃើញករណីឆ្លងចា.ប់ពីជាង ២០,០០០នាក់ ទៅ.ជាង ៥០,០០០នា.ក់ក្នុង.១ថ្ងៃ។ ចំណែករដ្ឋ.ដែល.មានមនុស្សស្លា.ប់.ច្រេីនជាង.គេ.ដោយសារ COVID-19នោះ គឺ រដ្ឋMaharashtra។
បេីយោងតាមការបូក.សរុបទិន្នន័យថ្មីៗខាងលើនេះ ធ្វើឲ្យចំនួនករណីឆ្លង COVID-19 សរុបទូទាំង.ប្រទេសឥណ្ឌាកើន.ឡើងដល់ ២០,៦៥៨,២៣៤ករណី ក្នុងនោះមានអ្នក.ស្លា.ប់.សរុប ២២៦,១៦៩នាក់ និងជាសះ.ស្បើយឡើងវិញជិត ១៧លាននាក់។
គួរជម្រាប.ដែរថា ដោយឡែកអ្នក.ជំ.ងឺកូវីដកំពុងសម្រាក.ព្យាបាល និងរង់ចាំការព្យាបាល.មានរហូតដល់ទៅ ៣.៥លាននាក់ឯណោះ ដែលកំពុង.ដាក់បន្ទុកកាន់.តែធ្ង.ន់ ដល់.វិស័យសុខាភិបាលទូទាំង.ប្រទេស ខណៈអុកស៊ីសែន.នៅតែខ្វះខាត និងគ្មានគ្រែ.សម្រាប់.ទទួលអ្នកជំងឺថ្មីៗ៕