យោងតាមទំពរហ្វេសបុកផ្លូវការរបស់ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩បានអោយដឹងថា៖ ការល្មើស នឹងវិធានសុខាភិបាល ចំពោះការធ្វើចត្តាឡីស័ក និងចម្លង ដោយចេតនានូវជំងឺកូវីដ-១៩ ដល់អ្នក ដទៃ គឺជាអំពើខុសច្បាប់! អនុគណៈកម្មការស្រាវ ជ្រាវ និងតាមដានបុគ្គល ស.ង្ស័.យ.ថា.មានផ្ទុកជំងឺកូវីដ១៩ សូមធ្វើការបក.ស្រាយលើករណី ឈ្មោះ កក្កដា សោភ័ណ្ឌ ដូចខាងក្រោមនេះ៖
ថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២១ ឈ្មោះ កក្កដា សោភ័ណ្ឌ បានចាប់ផ្ដើមមានអាការៈ មិនស្រួលខ្លួន និងមិនបាន ចាកចេញពីខុនដូរបស់ខ្លួន។ ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១ ឈ្មោះ កក្កដា សោភ័ណ្ឌ បានចេញដំណើរ ពីភ្នំពេញទៅខេត្តតាកែវ ដើម្បីចូលរួម ពិធីមង្គលការ និងស្នាក់នៅផ្ទះកា រចំនួន ១ យប់។
ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១ ឈ្មោះ កក្កដា សោភ័ណ្ឌ បានចាកចេញពីតាកែវ នៅម៉ោងប្រមាណ ១២៖៣០នាទី រួច ហើយបន្តទៅដល់មន្ទីរពេទ្យមិត្តភាព ខ្មែរ-សូវៀត នៅម៉ោងប្រហែល ១៤៖០០នាទី ដើម្បីយក សំណាក។ បន្ទាប់ពីយក សំណាករួច នៅប្រហែលម៉ោង ១៧៖០០នាទី ក៏បានជិះម៉ូតូ កង់ ៣ ត្រលប់ មកខុនដូវិញ។
ថ្ងៃទី១៣ និង ១៤ ខែមីនា ឆ្នាំ២០២១ ឈ្មោះ កក្កដា សោភ័ណ្ឌ បានធ្វើចត្តាឡីស័ក នៅខុនដូរបស់ខ្លួន រហូតដល់ ពេលល្ងាចថ្ងៃទី ១៤ ខែមីនា ឆ្នាំ២០២១ ទើបក្រុមគ្រូពេទ្យទាក់ទង ទៅប្រាប់ថាលទ្ធផលធ្វើតេស្ដ វិជ្ជមានមេរោគ កូវីដ១៩ និងបានដឹកយកទៅព្យាបាលនៅ មណ្ឌលសុខភាពចាក់អង្រែ។
ការផ្ទៀងផ្ទាត់ តាមទិន្និន័យផែនទី៖ ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១ ឈ្មោះ កក្កដា សោភ័ណ្ឌ គឺបានចេញដំណើរពី ភ្នំពេញ ទៅខេត្តតាកែវ ដោយបានទៅ ដល់ខេត្តតាកែវ នៅម៉ោង ១០៖៥៧នាទី។ផ្ទះរៀបចំពិធីមង្គលការ គឺស្ថិតនៅភូមិចា ឃុំរវាង ស្រុកសំរោង ខេត្តតាកែវ។
ផ្អែកលើលទ្ធផល ស្រាវជ្រាវ និងការផ្ទៀងផ្ទាត់ ខាងលើនេះ ឈ្មោះ កក្កដា សោភ័ណ្ឌ ពុំបានល្មើស នឹងវិធានសុខាភិបាលទេ គឺគ្រាន់តែជា អំពើធ្វេស ប្រហែស មិនគោរពតាមការ ណែនាំរបស់ក្រសួងសុខាភិបាល លើកការ ពាក់ម៉ាស់ និងរក្សា គ.ម្លាតតែប៉ុណ្ណោះ។សូមអរគុណ!