ក្រុមហ៊ុនធំៗជាច្រើនបាន និងកំពុង ចាប់ផ្តើមបង្វែរទិសដៅ វិនិយោគ និងការបញ្ជា ទិញផ្សេងៗ ពីមីយ៉ាន់យ៉ា មកកាន់កម្ពុជា បន្ទាប់ពីវិបត្តិរដ្ឋប្រ.ហារយោធា ដែលបានកើតឡើង កាលពីខែកុម្ភៈ ឆ្នាំ២០២១កន្លងមកនេះ។
ក្រុមហ៊ុនលក់ សម្លៀកបំពាក់រាយ ដែលមានឈ្មោះថា Next របស់ អង់គ្លេស បានប្រកាសផ្អាក ប.ញ្ជាទិញស.ម្លៀកបំពាក់ ពីរោងចក្រនានា នៅក្នុងប្រទេស.មីយ៉ាន់ម៉ា ដោយបង្វែរទិសដៅទិញ.ពីប្រទេសកម្ពុជា បង់ក្លាដែស និងចិន ខណៈក្រុមហ៊ុន.អឺរ៉ុប ជាច្រើនទៀតបានធ្វើដូច្នេះ ដើម្បីឆ្លើយតប.ទៅនឹងរដ្ឋប្រ.ហារយោធាកាលពីខែកុម្ភៈ។
លោក Simon Wolfson នាយកប្រតិបត្តិក្រុមហ៊ុន Next បានប្រាប់ទីភ្នាក់ងារ.ព័ត៌មាន Reuters កាលពីថ្មីៗ.នេះថា ក្រុមហ៊ុនរបស់លោក នឹងមិនធ្វើការ.បញ្ជាទិញពីប្រទេសមីយ៉ាន់ម៉ា ទៀតឡើយនៅពេលនេះ ហើយនឹងងាកទៅបញ្ជា.ទិញពីប្រទេសផ្សេងទៀត។
លោកបានបញ្ជាក់ថា “ការបញ្ជាទិញរបស់ក្រុមហ៊ុន Next ដែលធ្លាប់.បានទៅលើប្រទេស.មីយ៉ាន់ម៉ា ឥឡូវនេះនឹងត្រូវបានបែងចែករវាង៣ ប្រទេសរួមមាន.បង់ក្លាដែស កម្ពុជា និងចិន” ។
អភិបាលខេត្តកំពង់ស្ពឺ លោកវ៉ី សំណាង.បានមានប្រសាសន៍ឲ្យដឹងកាលពី.សប្តាហ៍មុនថា មានក្រុមហ៊ុនមក.ពីប្រទេសមីយ៉ាន់ម៉ា ចំនូន.២០បាននិងកំពុងស្វែង.ទីតាំង ដើម្បីរៀបចំការ.វិនិយោគនៅខេត្តកំពង់ស្ពឺ។
អភិបាលខេត្តរូបនេះ.បានមានប្រសាសន៍ឲ្យដឹងថា មានក្រុមហ៊ុនខ្លះ គេត្រូវប្ដូរទីតាំង.រោងចក្រ ពីប្រទេសភូមា.ឬមីយ៉ាន់ម៉ាមកកាន់កម្ពុជា ដោយក្រុមហ៊ុន.ទាំងនោះទើប មកទាក់ទង.ខាងយើង។ ជាក់ស្ដែង កាលពីចូលឆ្នាំខ្មែរនេះ មាន.២០រោងចក្រ កំពុងដើររកទីតាំង.ដើម្បីសាងសង់ ឬជួលរោងចក្រ.ថ្មីឱ្យទាន់ហេតុការណ។
បច្ចុប្បន្ន ខេត្តកំពង់ស្ពឺ.មានគម្រោងវិនិយោគជាង.២០០គំរោង ក្នុងនោះរោងចក្រ សហគ្រាសកំពុងដំណើការ.មាន១៥៣រោចចក្រ ហើយរោងចក្រខ្លះទៀត.កំពុងងស្ថិតក្នុងការ.សាងសង់ ដែលអាចផ្តល់ការងារ.ដល់ប្រជាជនជាង.១២ម៉ឺននាក់។
លោកបន្តថា “បច្ចុប្បន្នមានរោងចក្រ សហគ្រាស ក៏ដូចជា គម្រោងវិនិយោគធំៗនានា ទាំងកំពុងតែបើកដំណើរការ ក៏ដូចជា គម្រោងដែលត្រៀម.នឹងមកវិនិយោគ.ទាំងអស់ នៅតែបន្ត.តាមផែនការ ទោះប្រទេស.កំពុងមានវិបត្តិកូវីដ.ក៏ដោយ” ។
លោកវ៉ី សំណាង បានមាន.ប្រសាសន៍ឲ្យដឹងទៀតថា គម្រោងទាំងអស់នៅតែ.ដើរដដែល មិនទាន់.មានគម្រោងណាមួយបិទនៅឡើយនោះទេ ទោះកម្ពុជា.កំពុងប្រឈមនឹង.ជំងឺកូវីដក្តី៕