យោងតាមគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា ពង្ស មរកត បានលើកឡើងនូវករណីមិនប្រក្រតីមួយយ៉ាងដូច្នេះថា៖ នាងខ្ញុំសូមថ្លែង អំណរគុណជូន ទៅដល់ ក្រុមហ៊ុន អគ្គីសនីដង្កោ ដែលបានដោះស្រាយ អំពីបញ្ហាបច្ចេកទេស អគ្គីសនីជូនដល់នាងខ្ញុំបានយ៉ាង ឆាប់រហ័ស បន្ទាប់ពីក្រុមហ៊ុនមាន ការភ័ន្ដច្រឡំ និងបានចេញ វិក័យបត្រថ្មីជូននាងខ្ញុំ ហើយនាងខ្ញុំ ក៏មិនទាន់ទទួលបានវិក័យប័ត្រថ្មីមកដល់ដៃដែរ
នាងខ្ញុំសង្ឃឹមយ៉ាង មុតមាំថា ក្រុមហ៊ុននឹងធ្វើការបម្រើជូនប្រជាជន ទាំងអស់អោយបាន ល្អជាងនេះ បន្ទាប់ពីមានបញ្ហាបច្ចេកទេសជាច្រើន កន្លងមក ? ក្នុងនាមជាប្រជាជនប្រើប្រាស់ អគ្គីសនីរបស់រដ្ឋ និងឯកជន យើងគ្រាន់តែ ចង់បានអ្វីដែលសុក្រឹត និងយុត្តិធម៌ ប៉ុណ្ណោះ
ពុំចាំបាច់ធ្វើការបញ្ចុះតំលៃជូន រឺជួយអ្វីក្នុងគ្រាលំបាកនេះ ក៏យើងទាំងអស់គ្នាមានការសប្បាយចិត្តដែរ ដែលទទួលបាន ការប្រើប្រាស់អគ្គីសនី គ្រប់គ្រាន់ តំលៃសមរម្យ និងសុក្រឹត យុត្តិធម៌?? រាល់សំណេរខាងលើគឺចេញពីចិត្តនាងខ្ញុំ
ក្នុងនាមជាប្រជាជន មួយរូបមានសិទ្ធក្នុងការ បញ្ចេញមតិ រិះគុណ ដើម្បីស្ថាបនាអោយល្អទាំង អស់គ្នា ដើម្បីជាតិ មាតុភូមិ កាន់តែរីកចំរើន តទៅមុខ ?? សូមអរគុណ និងសូមជួយ Share បន្ដផង៚កុំភ្លេច ៣កុំ ៣ការពារ ?
សូមរំលឹកថា ម្ចាស់ផ្ទះខាងលើបាន សរសេររៀបរាប់បញ្ហាដែលខ្លួនជួបប្រទះ លើបណ្តាញសង្គមដោយធ្វើការសូមណូមពរ ទៅខាងអគ្គិសនី៖ សូមខាងអគ្គីសនី ដង្កោ ដោះស្រាយបញ្ហានេះ អោយនាងខ្ញុំជាបន្ទាន់ ហើយអញ្ជើញមកមើល គីឡូដែលនាងខ្ញុំ បាន ថតព្រឹកថ្ងៃទី 04 ខែឧសភា 2021 (645.72kw) និងគីឡូដែល អស់លោកបានថត គិតត្រឹមថ្ងៃ22 ខែមេសា 2021 (699kw) បើគិតត្រឹមថ្ងៃនេះខ្ញុំប្រើប្រាស់មិនទាន់ដល់ (699kw) ទេ?
រឿងឡើងគីឡូខ្ញុំនៅតែមិ នអស់ចិត្តទាំង ដែលនាងខ្ញុំប្រើប្រាស់តិច ជាងខែមុន ?តែយ៉ាងណា ក៏វាគ្រាន់ជាងមិន ធ្វើអីសោះ ហើយអោយអស់ លោកមកបំភ្លើសការពិត ទាំងដែលនាងខ្ញុំកំពុង ជួបបញ្ហា គ្មានប្រាក់ចំនូល ?? សូមធ្វើអីអោយសុក្រឹត
ព្រោះនាងខ្ញុំពុំមែន ជាសត្វគោ ដែលគេចាំតែគេដឹក ដាក់ស្មៅទេ ?នាងខ្ញុំក៏ត្រវការសេរីភាព និងសិទ្ធក្នុងការ តវ៉ាដែរ ???
សូមបងប្អូន ជួយ Share បន្ដ អោយខាងអគ្គីសនីមកជួយ ដោះស្រាយផង ព្រោះនាងខ្ញុំមាន ផ្ទៃពោះមិនអាច ធ្វើដំណើរបានទេ ហើយតាមផ្លូវក៏មានការរាំង ខ្ទប់ក្នុងការធ្វើដំណើរ ????