ជាមួយវិធានការ រដ្ឋាភិបាលឥណ្ឌា ដើម្បីឱ្យប្រជាជន ចូលរួមបង្ការ និងទប់ស្កាត់ការ រាតត្បាតវីរុសកូវីដ១៩។ ដោយ ក្នុងនោះពិធីសារជាច្រើនត្រូវ បានណែនាំឱ្យអនុវត្តតាម ដែលក្នុងនោះរួមមាន ការរក្សាគម្លាត សង្គម និងការពាក់ម៉ាស់ ការពារ។
ប៉ុន្តែជាអកុសល ប្រជាជនខ្លះ ដែលរកមួយថ្ងៃសម្រាប់មួយថ្ងៃ មិនអាចមានលទ្ធភាពទិញម៉ាស់ការពារ នោះទេ។ ដែលជាហេតុបង្ខំឱ្យពួកគេរក វិធីកែច្នៃផ្សេងៗ ដើម្បីបញ្ចៀសការ ផាកពិន័យ ក៏ដូចជាអាច ចូលរួមជាមួយវិធាន ការរដ្ឋាភិបាល។
ជាក់ស្តែងបុរស ចំណាស់ជាអ្នកគង្វាលចៀមម្នាក់ឈ្មោះ Mekala Kurmayya មកពីភូមិ Chinnamunugal Chad ក្នុងស្រុក Mahbubnagar នៃរដ្ឋ Telangana ដែលមានជីវភាព ក្រលំបាក បំផុត។ បានយកសំបុក ចាប មកច្នៃធ្វើជាម៉ាស់ ការពារ មុនពេលគាត់ចូល ការិយាល័យរដ្ឋាភិបាល ដើម្បីបើក ប្រាក់សោធននិវត្តន៍។
រូបភាពនេះ ត្រូវបាន បង្ហោះចេញដោយម្ចាស់ គណនី Twitter ឈ្មោះ Revathi ដោយក្នុងនោះ នាងបានសរសេរថា Mekala Kurmayya មិនអាច ទិញម៉ាស់ ប៉ុន្តែគាត់មានម៉ាស់ ពិសេសរបស់គាត់។ វាមិនមែនល្អ បំផុតទេ។ ប៉ុន្តែគាត់ បានព្យាយាម។ រដ្ឋាភិបាលគួរតែ ចែកចាយម៉ាស់ ការពារ សម្រាប់អ្នក ដែលគ្មាន លទ្ធភាព។
មានការបន្តចែក ចាយរូបភាពនេះ ពីអ្នកនិយមលេងបណ្តាញ សង្គមនៅឥណ្ឌា។ ដោយពួកគេ បង្ហាញអារម្មណ៍ អាណិតអាសូរបុរសចំណា ស់រូបនោះ។ ក៏ដូចជាប្រជាជនឥណ្ឌា មានជីវភាពក្រលំ បាកជា ច្រើនផ្សេងទៀត៕