ស្ត្រីជាប់ ស.ង្ស័.យ.ជាមេខ្យល់ម្នាក់.និង.ជនជាតិវៀតណាម.ជាអ្នករត់ម៉ូតូឌុប.២នាក់ត្រូវបាន.សមត្ថកិច្ចធ្វើការឃាត់ខ្លួនបន្ទាប់ពីដឹក.ជនជាតិចិន.៥នាក់លួចឆ្លងដែនខុស.ច្បាប់កាលពីវេលាម៉ោង៦ព្រឹកថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១ នៅចំណុចមុខវត្តតាពៅ ស្ថិតនៅភូមិតា.ពៅ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។
បើតាមសមត្ថកិច្ចនគរបាល.បានឱ្យដឹងថា ជ.ន.ស.ង្ស័.យ.ដែលឃាត់ខ្លួនបានមានទី១-ឈ្មោះ ថាន់ ធីប៊ែ ភេទស្រី អាយុ ២៩ឆ្នាំ ជនជាតិ.វៀតណាម មុខរបរលក់.ផ្លែឈើ (មេខ្យល់), ទី២-ឈ្មោះ លី ធី ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិ វៀតណាម មុខរបររត់ម៉ូតូឌុប និងទី៣-ឈ្មោះ ឡេ វ៉ាំងមិន
ភេទប្រុស អាយុ ៣២ឆ្នាំ ជនជាតិវៀតណាម.មុខរបររត់ម៉ូតូឌុប ។ អ្នកទាំង៣នាក់ស្នាក់នៅផ្ទះជួលផ្លូវសាលារៀន ក្នុងភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។ចំណែកជនជាតិចិនទាំង ៥នាក់មាន៖ទី១-ឈ្មោះ វង់ ជីញ ភេទប្រុស ជនជាតិចិន អាយុ២៨ឆ្នាំ មាន ស្រុកកំណើត
នៅខេត្តស៊ីឈន់ ក្រុងតាចូវ។ទី២-ឈ្មោះ លាវ ឆាវយៀក ភេទប្រុស ជនជាតិចិន អាយុ៣១ឆ្នាំ មានស្រុកកំណើត នៅទីក្រុងឆុងឈីញ។ទី៣-ឈ្មោះ វ៉ៃ ស៊េវយៀក ភេទស្រី ជនជាតិចិន អាយុ៣០ឆ្នាំ មាន ស្រុកកំណើតនៅខេត្តគ័ងស៊ី ក្រុងប៉ីហាយ។
ទី៤-ឈ្មោះ លូ ចុងជៀន ភេទប្រុស ជនជាតិចិន អាយុ៤២ឆ្នាំ មាន ស្រុកកំណើតនៅ ខេត្តហ្វូជៀន ក្រុងស៊ែមិន។ទី៥-ឈ្មោះ លី ហាយចូវ ភេទប្រុស ជនជាតិចិន អាយុ៤១ឆ្នាំ មាន ស្រុកកំណើតនៅ ខេត្តក្វាងទុង ក្រុងតុងគន់។ជនជាតិចិន ទាំង៥នាក់នេះគ្មានលិខិត ឆ្លងដែន ទាំងអស់គ្នា។
បច្ចុប្បន្នជ.ន.ស.ង្ស័យ.ទាំង.៣នាក់ត្រូវបាន.ឃាត់ខ្លួនបណ្តោះអាសន្ននៅ.អធិការដ្ឋាននគរបាល.ក្រុងបាវិតដើម្បី.ចាត់ការ.តាមច្បាប់៕