យោងតាមទំពរហ្វេសប៊ុកអគ្គិសនីបាត់ដំបង បានអោយដឹងថា ៖ អគ្គិសនី បាត់ដំបង សូមបំភ្លឺករណី ម្ចាស់គណនី Facebook ឈ្មោះ “យ៉ាយ៉ា លីញ” ដែលមានឈ្មោះ នៅលើវិក្កយបត្រ អគ្គិសនី “ ជ័យ ពីន“កាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង០៩:១៥នាទី ក្រុមការងារបានចុះពិនិត្យឃើញថា៖
-នាឡិកាស្ទង់ ដំណេីរការត្រឹមត្រូវ និងប្រព័ន្ធខ្សែមេចូល-ចេញនាឡិកាស្ទង់ត្រឹមត្រូវ តាមលក្ខណ:បច្ចេកទេស។-លេខអំណានកត់ត្រាលើនាឡិកាស្ទង់ជាក់ស្តែង ដោយផ្ទៀងផ្ទាត់ ជាមួយលេខអំណាន លើវិក្កយបត្រ ឃើញថាមានភាព ត្រឹមត្រូវ។-អតិថិជនមានសម្ភារប្រេីប្រាស់ប្រចាំថ្ងៃដូចជា ម៉ាស៊ីនបោកខោអាវ ០១គ្រឿង ទូរទឹកកក ០១គ្រឿង ឆ្នាំងដាំបាយ ទូរទស្សន៍ កង្ហារ និងគ្រឿងបំភ្លឺផ្សេងៗមួយចំនួនទៀត
-ក្រុមការងារបាន ពន្យល់អំពីការប្រើប្រាស់ និង សិទ្ធិរបស់អតិថិជន ដែលអាចតវ៉ាពាក់ព័ន្ធ និងបញ្ហាខាងលើ។-អតិថិជន ទទួលស្គាល់ និងឯកភាព លើលទ្ធផល នៃការត្រួតពិនិត្យ របស់ក្រុមការងារ។ការរិះគន់តាម បណ្តាញសង្គម Facebook មិនមែនជាដំណោះស្រាយនោះទេ
ដូចនេះប្រសិនបើ អតិថិជនមាន ចម្ងល់ ពាក់ព័ន្ធនឹង ការប្រើប្រាស់ ថាមពលអគ្គិសនី សូមអញ្ជើញ មកអគ្គិសនី បាត់ដំបង ដោយផ្ទាល់ ឬទំនាក់ទំនង តាមរយៈ លេខទូរស័ព្ទនៅលើ វិក្កយបត្រ ឬទំព័របណ្តាញសង្គម Facebook ផ្លូវការ របស់ “អគ្គិសនីបាត់ដំបង” ទាំងនេះជា នីតិវិធីនៃការ ដោះស្រាយ។ អាស្រ័យហេតុនេះ សូមអតិថិជន និងសាធារណជន មេត្តាជ្រាបជា ព័ត៌មាន។សូមអរគុណ