យោងតាមគេហទំព័រថ្មីៗ បានឲ្យដឹងថា៖ លោក កែវ រតនៈ អគ្គនាយកអគ្គិសនី កម្ពុជា(EDC) ស្នើពលរដ្ឋក្រៅតំបន់ ក្រហម ដែលមានលទ្ធភាព បង់អគ្គិសនី ធម្មតា ហើយក៏គ្មាន គម្រោង ផ្តាច់ភ្លើងនៅ តំបន់ក្រហមដែរ។ ការស្នើបែបនេះ ធ្វើឡើងក្រោយអ្នក តាមដានព្រឹត្តិការណ៍ សង្គមជជែកគ្នាជាហូរហែថា EDC គួរពន្យារពេលទូទាត់ ថ្លៃភ្លើង ដល់អ្នករ.ង.គ្រោះខ្លាំង.ដោយសារ.វិបត្តិកូវីដ-១៩។
លោក ប៉ា សុវណ្ណរ័ត្ន មានមុខរបរជា.អ្នកបើកកង់បីដែលរស់នៅ.តំបន់ក្រហម ក្នុងភូមិដំណាក់៣ សង្កាត់ស្ទឹង.មានជ័យ ខណ្ឌមានជ័យ កំពុងជួប.ប្រទះ.បញ្ហាជីវភាព ដោយសារតែ.មិនបានប្រកប.របររកស៊ី ក្រោយរដ្ឋាភិបាល សម្រេច.បិទខ្ទប់.តំបន់នេះ មិនឱ្យមាន.ការចេញ-ចូល។
ថ្លែងប្រាប់សារព័ត៌មានថ្មីៗ.តាមប្រព័ន្ធតេឡេក្រាមថា លោក សុវណ្ណរ័ត្ន បានអះអាងថា គ្រួសារលោក កំពុង.ជួបការខ្វះខាត ដោយគ្មានប្រាក់.បង់ថ្លៃផ្ទះ.ជួលឡើយ។ អ្នករត់ម៉ូតូកង់បី.រូបនេះ ស្នើឲ្យរដ្ឋាភិបាលជួយ.អន្តរាគមន៍លើកលែង.ការ.បង់ថ្លៃទឹក-ភ្លើង រយៈពេល.ពីរខែសិន ទម្រាំអាច.ចេញរក.ចំណូល.គ្រប់គ្រាន់.វិញបាន។
ជុំវិញបញ្ហានេះ អ្នកតាមដាន.ព្រឹត្តិការណ៍សង្គម.យល់ថា រដ្ឋគួរសម្រួលការ.បង់ថ្លៃទឹក ភ្លើង និងបន្តឧបត្ថម្ភ.ដល់អ្នក.នៅតំបន់រ.ង.គ្រោះ បើទោះបី.ជាស្ថានភាព.កូវីដ-១៩ ថមថយទៅវិញ.ក៏ដោយ ព្រោះពលរដ្ឋមិន.អាចមានលទ្ធភាពភ្លាមៗ.នោះទេ។ លោក វន់ ពៅ ប្រធាន.សមាគមសេដ្ឋកិច្ច.ឯ.ករាជ្យក្រៅប្រព័ន្ធ យល់ថា រដ្ឋគួរតែជួយ.សម្រួល ឬពន្យារពេល.បង់ថ្លៃទឹក-ភ្លើង ដល់.ពលរដ្ឋរ.ង.គ្រោះ ពិសេសអ្នកធ្វើការ.សេដ្ឋកិច្ចក្រៅប្រព័ន្ធ នៅរាជធានីភ្នំពេញ.និងខេត្តណ្ដាល នៅអំឡុង.ពេល.វិបត្តិខ្លាំងនៃកូវីដ-១៩នេះ។
«រដ្ឋគួរតែ.បន្ធូរបន្ថយ.ថ្លៃទឹកភ្លើង ពន្យារពេល ឬអាចឲ្យប្រជា.ពលរដ្ឋប្រើដោយឥតគិត.ថ្លៃមួយរយៈទៅ ពីរទៅបីខែ ទៅតាមស្ថានភាព.កូវីដ-១៩។ វាជាការល្អ ហើយជាការ.លើកស្ទួយការ.រស់នៅរបស់.អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធទៀត»។ នេះបើតាម.លោក វន់ ពៅ ថ្លែងប្រាប់សារព័ត៌មានថ្មីៗ.តាមទូរស័ព្ទ។
លោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាល សុំមិន.អត្ថាធិប្បាយឡើយ ដោយបានរុញឲ្យសារព័ត៌មានថ្មីៗ.សាកសួរទៅខាងអគ្គិសនីកម្ពុជា (EDC) វិញ ដោយសារEDC ជាស្វយ័ត ។ «អាហ្នឹង(ដំណោះស្រាយទូទាត់ថ្លៃភ្លើង.ជូនពលរដ្ឋ ដែលរស់នៅ.តំបន់.រ.ងគ្រោះ).ទាល់តែសួរទៅ.ខាងអគ្គិសនី ព្រោះអគ្គិសនី.ជាស្វយ័ត។
ហើយអគ្គិសនី.បានបែងចែង.ជាអ្នកក្រ អ្នកមាន អ្នកមធ្យម ដោយកម្រិតគីឡូតម្លៃរបស់វា អ្វីដែលកម្រិតតាម.វិធានសមធម៌សម្រាប់ពលរដ្ឋវ.ប្រើប្រាស់បាន គេវា.យ.តម្លៃនៃ.ចំនួនប្រើប្រាស់។ ដូច្នេះ ខ្ញុំសូមជម្រាបជូន.ពលរដ្ឋយើងសូមទាក់ទង.ទៅខាងអគ្គិសនី.កម្ពុជា ដើម្បីរកវិធាន.ការសម្រប.សម្រួល»។ នេះជាការលើក.ឡើងរបស់.លោក ផៃ ស៊ីផាន។
តែយ៉ាងណា.លោក កែវ រតនៈ ក៏បកស្រាយថា រដ្ឋាភិបាលមានកាតព្វកិច្ចជួយដល់.ពលរដ្ឋខ្វះខាត ដើម្បីឲ្យមា.នលទ្ធភាពក្នុងការបង់ថ្លៃភ្លើង.នេះ។ «អ្នកដែលដោះស្រាយ.ជូនអ្នកទីទាល់ក្រ ដាច់ប្រាក់ខែ.ដោយសារបងប្អូន.លំបាកក្នុងតំបន់.បិទខ្ទប់ ជាពិសេសនៅ.តំបន់ក្រហម
ជាភាកិច្ចរបស់.អាជ្ញាធរមូលដ្ឋាន និងអគ្គលេខាដ្ឋានផ្នែក.គាំពារសង្គម.របស់ក្រសួងសេដ្ឋកិច្ច.និងហរិញ្ញវត្ថុ។ អ៊ីចឹងគាត់(ពលរដ្ឋ)ទំនាក់ទំនងទៅ.ខាងអាជ្ញាធរមូលដ្ឋាន ដើម្បីពិនិត្យកិច្ចការហ្នឹង ហើយអាជ្ញាធរផ្ដល់.ជាសាច់ប្រាក់.ហើយគាត់យក.ប.ង់ទឹ.កភ្លើង ថ្លៃសំ.រាម ដោះស្រាយ.ស្បៀង.អាហារហើយ ចែកគ្នាឲ្យ.ដាច់កុំឲ្យច្របូក.ច្របល់គ្នា មិនមែន.កិច្ចការរបស់EDCទេ»។ នេះបើតាមលោក កែវ រតនៈ ដែលអះអាងថា EDC គ្មានគោលការណ៍.លើកលែង និងពន្យារពេល.ការ.បង់ថ្លៃអគ្គិសនីដល់.ពលរដ្ឋឡើយ។
ទាក់ទិងនឹងការ.ដោះស្រាយបញ្ហាពលរដ្ឋនេះ លោកយ៉ង់ សាំងកុមារ ប្រធានគណៈកម្មាធិការនាយក.នៃគណបក្សប្រជាធិបតេយ្យ.មូលដ្ឋាន ក៏បានលើកថា EDC ជាក្រុមហ៊ុនសាធារណៈ.របស់រដ្ឋផ្តាច់មុខ ក្នុងការផ្តល់.សេវាអគ្គិសនី ដែលត្រូវ.មានវិធានការជួយ.សម្រួលដល់.អតិថិជន នាអំឡុងវិបត្តិកូវីដ-១៩នេះ។
តាមរយៈហ្វេសប៊ុក.គណបក្សប្រជាធិបតេយ្យមូលដ្ឋាន លោក យ៉ង់ សាំងកុមារ បានសរសេរដូច្នេះថា៖«ការផ្អាក ឬការ.ពន្យារក្នុងការបង់លុយ ឬការឱ្យជំពាក់.ការបង់ប្រចាំខែ.ពី១ខែទៅ៣ខែ ដូចជាមិនប៉ះពាល់.ធ្ង.ន់.ធ្ងរ.ដល់ចរន្តសាច់.ប្រាក់.របស់ក្រុមហ៊ុនដែរ។ ណាមួយទៀតក្រុមហ៊ុន.ដែលគ្រប់គ្រង.បានល្អ ត្រូវមានប្រាក់.បម្រុងសម្រាប់.ទ្រទ្រង់ចរន្តសាច់.ប្រាក់ក្នុងរ.យៈពេល.កំណត់ណាមួយ។ រាជរដ្ឋាភិបាល.ក៏ត្រូវជួយឧបត្ថម្ភធន.ដល់អគ្គិសនីកម្ពុជាផងដែរ.ក្នុងករណីចាំបាច់នេះ»។
រីឯដំណោះស្រាយ.ការទូទាត់ថ្លៃទឹកវិញ សារព័ត៌មានថ្មីៗ.មិនអាចសុំការបកស្រាយពីលោក ស៊ឹម ស៊ីថា នាយកនៃ អគ្គនាយកដ្ឋានរដ្ឋាករទឹកស្វយ័ត.រាជធានីភ្នំពេញ.បានឡើយ ដោយសារ.លោក មិនឆ្លើយតបទូរស័ព្ទ។EDC គ្មានការពន្យារពេល.បង់ថ្លៃអគ្គិសនីទេ ព្រោះត្រូវទូទាត់.ប្រាក់ឲ្យប្រទេស.ជិតខាងដែរលោក កែវ រតនៈ ក៏ទទួលស្គាល់ថា តំបន់ក្រហម.និងពលរដ្ឋរ.ង.គ្រោះ.ខ្លាំង.មានចំនួន.តិច ប៉ុន្តែតិចតួច.បូ.ក.ចូលគ្នាគឺច្រើន ប្រសិនបើស្ថាន.កាលកូវីដ-១៩មិនធូរស្រាល។ ដូច្នេះ ការពន្យារពេល.២ទៅ៣ខែ ក្នុងការទូទាត់.ថ្លៃភ្លើង នឹងប៉ះពាល់.សេដ្ឋកិច្ចហរិញ្ញវត្ថុរបស់ EDC ខ្លាំង។
«អត់មានគោលការណ៍អ៊ីចឹងទេ (ពន្យារពេលបង់ថ្លៃភ្លើង២ទៅ៣ខែ) ដោយសារយើង.រំពឹងថាបងប្អូនប្រជា.ពលរដ្ឋត្រូវបន្តបំពេញកាតព្វកិច្ច[…]ប៉ះពាល់ខ្លាំង(សេដ្ឋកិច្ចEDC) ដោយសារតែ.យើងមិនបានប្រមូល.ថវិការឲ្យទាន់នៅពេល.បងប្អូនប្រើភ្លើងហើយ មិន.បាន.ជួយបង់ អ្វីដែលកើតឡើង.គឺបញ្ហាពីរ»។ នេះបើតាមការលើក.ឡើង.របស់ អគ្គនាយកEDC ។
បើតាមលោក កែវ រតនៈ មូលហេតុ.ដែលកម្ពុជា មិនអាចពន្យារ.ពេលបង់អគ្គិសនីបាន ដោយសារ.បញ្ហា២ចំណុច ទី១ មកពីកម្ពុជា ទិញអគ្គិសនីពីប្រទេស.ជិ.តខាងថៃ វៀតណាម ឡាវ ដែលគេមាន.សិទ្ធកាត់ផ្ដា.ច់.ភ្លើ.ង.ពីកម្ពុជាភ្លាមៗ បើរដ្ឋគ្មានប្រាក់បង់.ទៅគេ។ ចំណែកទីពីរ នៅពេល.ដែលរដ្ឋប្រទេសទាំង.នោះ ផ្ដាច់ភ្លើងពី.កម្ពុជាហើយ គេពិន័យជា.ការប្រាក់ទៅទៀត នូវលុយដែលជំពាក់ ដូច្នេះវាទៅជា.មហន្តរាយ.ជាតិទាំងមូល។
ថ្លែងប្រាប់សារព័ត៌មានថ្មីៗ តាមទូរសព្ទនៅថ្ងៃទី៤ ឧសភានេះ អគ្គនាយកEDC បានបន្ថែមថា កាលណា.កម្ពុជា ទូទាត់ប្រាក់ជំពាក់ និងការប្រាក់.នៃ.បញ្ហាទាំងពីរ ទៅប្រទេសថៃ វៀតណាម និងឡាវហើយ នោះភាគី.កម្ពុជាត្រូវចចារ.គ្នាឡើងវិញ ដើម្បីឲ្យប្រទេសជិតខាងទាំងនោះ បន្តលក់.អគ្គិសនីឲ្យកម្ពុជាសារ.ជាថ្មី។ «នេះជាបញ្ហាប្រឈម.ក្រៅប្រទេស ដែល.នឹង.កើតមានប្រសិនបើមាន.ការពន្យារ.ពេលទូទាត់ថ្លៃភ្លើង»។ នេះជាការអះអាង.របស់លោក កែវ រតនៈ។
រីឯ បញ្ហាក្នុងប្រទេសវិញ លោក កែវ រតនៈ ពន្យល់ថា រោងចក្រអគ្គិសនីធ្យូងថ្មនៅ.ព្រះសីហនុ រោងចក្រអគ្គិសនី.ដើរ.ដោយពន្លឺព្រះអាទិត្យនៅ.ពោធិ៍សាត់ និងរោងចក្រអគ្គិសនីផ្សេង.ទៀត នៅកំពង់ឆ្នាំង កំពង់ស្ពឺ ស្វាយរៀង.ជាដើម ក៏រងការផ្ដាច់ចរន្តថាមពល និងការ.ពិន័យដូចគ្នា បើក្រុមហ៊ុនទាំងអស់.នោះ គ្មានប្រាក់សងត្រឡប់.ទៅធនាគារ ដែលជាដៃ.គូអភិវឌ្ឍន៍ដែរ។
អគ្គនាយក EDC រូបនេះ អះអាងថា EDC បានពន្យារពេល.ឲ្យពលរដ្ឋរួច.មកហើយ តាមរយៈវិក័យ.ប័ត្រ.ភ្លើ.ង.ប្រចាំខែ ដោយទុកពេលឲ្យពលរដ្ឋ.ធ្វើការ.ទូទាត់។ លោក អំពាវ.នាវឲ្យពលរដ្ឋចូល.រួមប.ង់.ថ្លៃភ្លើង.ឲ្យបាន.គ្រប់គ្នា ពិសេសអ្នក.មាន.លទ្ធ.ភាព ដើម្បីEDC មានលទ្ធភាព.បង្វិលប្រាក់.សង.ថ្លៃ.ទិញ.ទាំងក្នុងនិង.ក្រៅស្រុក រួមទាំងការជួស.ជុលនិងដំណើរ.ការផ្សេងៗ។
«ខ្ញុំសូមជម្រាបថា អគ្គិសនីកម្ពុជា មិនទៅកាត់.ចរន្តអគ្គិសនីបងប្អូន.ជួបប្រទេះការលំបាក.ក្នុងតំបន់បិទខ្ទប់.ក្រហម.ដែលជាកម្មករ អាជីវករ.ក្នុងផ្សារ ដែលរ.ង.គ្រោះឬរាំង.ស្ទះដោយសារ.ការបិទខ្ទប់.របស់រដ្ឋាភិបាលទេ»។ នេះបើតាម.សង្កត់ធ្ង.ន់.របស់លោក កែវ រតនៈ៕