នៅព្រឹកថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២១ ក្រសួងសុខាភិបាលបាន បញ្ជាក់ឲ្យដឹងថា, មានករណីវិជ្ជមាន វីរុសកូវីដ-១៩ ថ្មីចំនួន ៦៥០នាក់ ខណៈឣ្នកជា សះស្បើយ ចំនួន ៧៣៩នាក់ និងករណីស្លា.ប់ ៤នាក់។ នេះបើយោងតាម សេចក្ដីជូនដំណឹង របស់ក្រសួងសុខាភិបាល។
គិតត្រឹមព្រឹក ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២១– អ្នកឆ្លងសរុប= ១៧៦២១នាក់– អ្នកជាសះស្បើយ= ៦៨៤៣នាក់– អ្នកស្លា.ប់= ១១៤នាក់
កំណត់សម្គាល់៖ ក្រសួងសុខាភិបាលបានផ្ ញើលទ្ធផល និងទម្រង់ស្នើសុំធ្វើ ពិសោធន៍ (Laboratory Request Form) គ្រប់ ករណីវិជ្ជមានកូវីដ-១៩ និងករណីជា សះស្បើយ ទៅមន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានី-ខេត្ត មន្ទីរពេទ្យព្យាបាល ជំងឺកូវីដ-១៩ និងមណ្ឌលព្យាបាល ជំងឺកូវីដ-១៩ កម្រិតស្រាល តាមប្រព័ន្ធអេឡិច ត្រូនិកដើម្បីគ្រប់ គ្រងបន្តរួចហើយ។
ក្រសួងសុខា ភិបាល បន្តជូនដំណឹងដល់សាធារណជន អំពីការវិវត្តន៍នៃបញ្ហាសុ ខភាព តាមទំព័រហ្វេសប៊ុក និងគេហទំព័រ របស់ក្រសួង www.cdcmoh.gov.kh ដែលគេហទំព័រ នេះ មានសម្ភារៈអប់រំសុខភាព ដែលអាចទាញ យកមកប្រើប្រាស់បាន។
សម្រាប់ព័ត៌មាន បន្ថែម សូមទាក់ទងមក ទូរសព្ទទាន់ហេតុការណ៍ ក្រសួង សុខាភិបាល លេខ ១១៥ ដោយឥ តគិតថ្លៃ ឬទំនាក់ទំនងមកក្រសួងសុខាភិបាល តាមទូរសព្ទលេខ ០១២ ៨២៥ ៤២៤ ឬ ០១២ ៤៨៨ ៩៨១ ឬ ០១២ ៨៣៦ ៨៦៨ ៕