ប្រមុខរាជរដ្ឋាភិ បាលកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានបញ្ជាក់ថា រាជរដ្ឋាភិបាល បានបិទ បញ្ចប់ ការធ្វើដំណើររាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្តាល ក៏ដូចជាបិទបញ្ចប់ការធ្វើដំណើរឆ្លង ខេត្តរួចហើយ តែដោយពិនិត្យឃើញថា
នៅក្នុង ខេត្តខ្លះ បានដាក់បម្រាមរហូត ដល់កម្រិត ប្រជាពលរដ្ឋកម្ពុជាខ្លួនឯងដែលចូលទៅ កាន់ខេត្តខ្លួនចាំបាច់ត្រូវធ្វើចត្តាឡីស័ក ១៤ថ្ងៃ នេះមិនខុសពីការ បង្កើតរដ្ឋ ក្នុងរដ្ឋ នោះទេ បើធ្វើយ៉ាងដូចច្នេះ វាស្មើនឹងការ បិទរដ្ឋឡើងវិញ បិទប្រទេសឡើងវិញ ។
សម្តេចតេជោ បានបញ្ជាក់ទៀតថា យើងត្រូវបន្ត ធ្វើចត្តាឡីស័កចំពោះអ្នក ដែលស.ង្ស័.យ.ថា មានហានិ.ភ័យអាចនឹងមានកូវីដ-១៩ ដើម្បីយក សំណាក ហើយឲ្យធ្វើចត្តាឡីស័ក ប៉ុន្តែមិនមែនធ្វើគ្រប់មនុស្សទាំងអស់ដែលឆ្លងកាត់ ខេត្តរបស់ខ្លួននោះទេ បើធ្វើយ៉ាងដូច្នេះប្រជាជនហាក់ ដូចជានៅក្នុងទ្រុងដដែល ។
សម្តេចតេជោហ៊ុន សែន សូមឲ្យ អភិបាលខេត្តណា ដែលចេញសេចក្តីសម្រេចរួច ហើយត្រូវកែប្រែ នូវសេចក្តីសម្រេច នោះវិញ ជាបន្ទាន់ ដើម្បីសម្រួល ឲ្យមានការ ចរាចរណ៍សម្រាប់ប្រជាពលរដ្ឋ ហើយខ្ញុំនិយាយនេះ មិនមែន សំដៅមិនឲ្យទប់.ស្កាត់.ចំពោះអ្នកដែលមានករណីស.ង្ស័.យ ដែលយើង.តម្រូវឱ្យយក.សំណាក នឹងនាំទៅដល់ការ.ធ្វើចត្តាឡីស័ក ដែលចៀសវាង.មិនបាននោះទេ ក៏ប៉ុន្តែ ការធ្វើនេះគឺសំដៅ.ដើម្បីឲ្យកែ សម្រួល.សេចក្ដីសម្រេចដើម្បីបើក.ឲ្យប្រជាពលរដ្ឋ.អាច.ធ្វើដំណើរបាន៕