កាលពីព្រឹកថ្ងៃទី៦ ខែឧសភា ឆ្នំ២០២១នេះ អាជ្ញាធរ ស្រុកកំពង់ ត្រាច សហការជាមួយ នឹងក្រុមគ្រូពេទ្យ បានប្រកូស ប្រកាសឲ្យប្រជាពលរដ្ឋ ក្នុងឃុំ កំពង់ត្រាច ខាងលិច មកធ្វើតេស្ត យក សំណាក រកមេរោគ កូវីដ១៩។
ក្នុងនោះ មានប្រជាពលរដ្ឋជាង ៥០នាក់ ព្រះសង្យ ចំនួន ៥អង្គ មកពីវត្តត្រពាំងជ្រៃ និងវត្តកោះផ្ដៅ និងតាអាចារ្យ ២នាក់ រួមទាំងអ្នក បូ.ជា.ស.ព។ នេះជាការធ្វើតេស្ត លើកទី៣ ហើយ ក្រោយពីការធ្វើតេស្ត ២លើកកន្លងមក រកឃើញអ្នកឆ្លងកូវីដ ៣នាក់ហើយ។
ការប្រកាសអោយ មកធ្វើតេស្តនេះ បន្ទាប់ពីក្រុមគ្រូពេទ្យ បានពិនិត្យរកឃើញ វិជ្ជមានកូវីដ១៩ លើស្ត្រីម្នាក់ ឈ្មោះ ឯម បុប្ផា ដែលបានរៀបចំធ្វើបុណ្យ.ស.ព អោយប្ដី ដែលបានស្លា.ប់ នៅមន្ទីរពេទ្យខេត្តកំពត កាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១។ ពិធីបុណ្យស.ព.នោះ បានធ្វើឡើងតាមប្រពៃណី នៅផ្ទះក្នុងស្រុកកំណើត នៅភូមិដើមចារ ឃុំកំពង់ត្រាច.ខាងលិច ស្រុកកំពង់ត្រាច។
លោក ង៉ែត សុផល អភិបាលរងស្រុកកំពង់ត្រាច បានចុះជាប់ជាមួយ.អាជ្ញាធរមូលដ្ឋានឃុំ ធ្វើការងារ.ទប់ស្កាត់ការឆ្លងកូវីដ១៩នេះ បានអោយដឹង.នៅព្រឹកថ្ងៃទី៦ ខែឧសភានេះថា បុរសម្នាក់ នៅភូមិដើមចារ មានជងឺ.ឈឺធ្ងន់ ហើយប្រពន្ធបុរស.មានជំងឺនោះ ឈ្មោះ ឯម បុប្ផា អាយុ ៣៥ឆ្នាំ។
បុរសដែលមានជំងឺនោះ ត្រូវបានគេដឹកទៅព្យាបាល.នៅមន្ទីរពេទ្យព្រះសង្ឃ នៅរាជធានីភ្នំពេញ ហើយប្រពន្ធ បាន.តាមមកមើលថែ.ជំងឺប្តីនៅមន្ទីរពេទ្យ។ តែនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១ ពេទ្យបានដឹកបុរស.មានជំងឺនោះ មកដល់ផ្ទះវិញ ហើយនៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ បុរសអ្នកជំងឺរូបនោះ ត្រូវបានដឹក.ទៅព្យាបាល នៅមន្ទីរពេទ្យបង្អែកខេត្តកំពត។
លុះដល់ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១ បុរសដែលមានជំងឺ.ឈឺធ្ងន់ ត្រូវបានស្លា.ប់ ហើយក្រុមសាច់ញាតិ បានដឹក.ត្រឡប់មកផ្ទះ នៅភូមិដើមចារ ធ្វើបុណ្យទាន។ ពេលចប់បុណ្យ.ស.ព.ប្ដី ស្ត្រីជាប្រពន្ធ ឈ្មោះ ឯម បុប្ផា ចាប់.មានជំងឺ.ឈឺបំ.ព.ងក ក្អក និងក្ដៅខ្លួន ថប់ដង្ហើម។ ដោយមានអាការៈបែបនេះ.ហើយ ត្រូវបានក្រុមគ្រូពេទ្យ យកសំណាក.ទៅតេស្ត ចេញលទ្ធផល.បង្ហាញថា ស្ត្រី ឯម បុប្ផា មានវិជ្ជមានកូវីដ១៩។
លោក ង៉ែត សុផល បន្តថា ការធ្វើតេស្តអ្នក.ចូលរួមបុណ្យ.ស.ព លើកទី១ និងលើកទី២ មានវិជ្ជមានកូវីដ១៩ ពលរដ្ឋ ៣នាក់។លោកអភិបាលរង បន្ថែមថា ការធ្វើតេស្ត លើកទី៣ នៅព្រឹកថ្ងៃទី៦ ខែឧសភា នៅសាលាឃុំកំពង់ត្រាចនេះ មានពលរដ្ឋចូលរួម ជាអ្នកប៉ះពាល់.ដោយប្រយោល
និងអ្នកប៉ះពាល់ផ្ទាល់ ក្នុងនោះ មានព្រះសង្យ និងតាអាចារ្យវត្ត ចំនួន ២វត្ត រួមទាំងអ្នកបូជា.ស.ព.ផង បានមកធ្វើតេស្តទាំង.អស់គ្នា នៅសាលាឃុំកំពង់ត្រាច។ ទោះជាបែបណា លោកគ្រូពេទ្យ មិនទាន់.បង្ហាញលទ្ធផលនៃការធ្វើ.តេស្តរកកូវីដ ១៩នេះនៅឡើយទេ៕