នៅរសៀលថ្ងៃទី ០៧ ខែឧសភា ឆ្នាំ ២០២១ នេះ តាមរយៈការផ្ដល់ព័ត៌មានពីខាង អនុគណៈកម្មការស្រាវជ្រាវ ជំងឺកូវីដ-១៩ បានឱ្យដឹងថា មានបងប្អូន ដែលបានទៅចាក់វ៉ាក់សាំង ហាក់ពុំរក្សាបាននូវគ.ម្លាត ឱ្យបានល្អ ស្របទៅតាមវិធាន ការឡើយ ដែលវាអាច.ប.ង្ករទៅ.ជា.ហា.នី.ភ័.យក្នុងការឆ្លងរីករាលមេរោគកូវីដ-១៩ ។
ជាក់ស្ដែង តាមរយៈរូបភាពទទួលបានពីអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បង្ហាញឱ្យឃើញពីសកម្មភាព.បងប្អូនខ្មែរ ដែលបានទៅចាក់វ៉ាក់សាំង មានមួយចំនួនបានគោរព.វិធានការ នាំគ្នាតម្រង់ជួរបានយ៉ាងត្រឹមត្រូវ ។ ដោយឡែកមួយផ្នែកទៀត គេសង្កេតឃើញថា
ប្រជាពលរដ្ឋដែលបានទៅចាក់វ៉ាក់សាំងនោះ ពុំបានតម្រង់ជួររក្សាគម្លាតនោះឡើយ បែរជាទុកស្បែកជើងឱ្យនៅ.រក្សាគម្លាត ចំណែកឯខ្លួន រត់ទៅជ្រកម្លប់.អង្គុយផ្ដុំគ្នាទៅវិញ ដែលនេះជារឿង.ដ៏គួរឱ្យព្រួយបារម្ភ ខ្លាចថានឹងមានការឆ្លង.រីករាលដាល ប្រសិនបើពលរដ្ឋនៅតែបន្តធ្វេសប្រហែស មិនគោរពវិធានការនានា របស់ក្រសួងសុខាភិបាល ក៏ដូចជារាជរដ្ឋាភិបាល ។
គួរឱ្យដឹងផងដែរថា បើគិតត្រឹមថ្ងៃទី ០៤ ខែឧសភា ឆ្នាំ ២០២១ ប្រជាជនដែលបានចាក់.វ៉ាក់សាំងរួចមាន.ចំនួនសរុប ១ ៥១៥ ៤៤៧ នាក់ហើយ ដែលក្នុងនោះមាន អ្នកចាក់លើកទី ១ សរុបចំនួន ១ ៥១៥ ៤៤៧ នាក់ និង អ្នកចាក់លើកទី ២ សរុបចំនួន ១ ០២៧ ៧៨៧ នាក់ ៕