បុរសឈ្មោះ ពេជ កុសល ត្រូវបាន តុលាការ ចេញដីកាសម្រេចឲ្យឃុំខ្លួនជា បណ្ដោះអាសន្ន ពីបទមិនអនុវត្តតាម វិធានសុខាភិបាល ចំពោះការ ធ្វើចត្តាឡីស័ក ដែលបណ្ដាល ឲ្យមនុស្សចំនួន ៥នាក់ បានឆ្លងមេរោ គកូវីដ១៩ និងអ្នកពាក់ ព័ន្ធផ្ទាល់និងប្រយោល ជាង ១០០នាក់ ត្រូវធ្វើចត្តាឡីស័ក។
ការស្រាវជ្រាវរបស់អាជ្ញាធរ និងក្រុមគ្រូពេទ្យបញ្ជាក់ថា ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២១ ឈ្មោះ ពេជ កុសល បានជួបមិត្តភក្ដិម្នាក់នៅអូរឫស្សី ដោយឈប់ ម៉ូតូបើករបាំងមួកសុវត្ថិភាព និយាយគ្នា។ ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១ ឈ្មោះ ពេជ កុសល បានដឹងថាមិត្តភក្ដិ ដែលបានជួបខាងលើ វិជ្ជមានកូវីដ១៩
ក៏សម្រេចចិត្តទៅធ្វើតេស្ដ នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ទទួលបានលទ្ធិផល អវិជ្ជមាន និងបន្តធ្វើចត្តាឡីស័ក នៅផ្ទះរបស់ខ្លួន។ ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១ ឈ្មោះ ពេជ កុសល បានទៅធ្វើតេស្ដជា លើកទី២ នៅវិទ្យាល័យ បឹងត្របែក ទទួល បានលិទ្ធផល អវិជ្ជមាន និងបន្តធ្វើចត្តាឡីស័កនៅផ្ទះរបស់ខ្លួន។
ថ្ងៃទី២ ខែមេសា ឆ្នាំ២០២១ ឈ្មោះ ពេជ កុសល បានទៅធ្វើតេស្ដជា លើកទី៣ (មូលហេតុប្រពន្ធជាអ្នកលក់ ខោអាវ នៅផ្សារអូរឫស្សី) នៅវិទ្យាល័យបឹងត្របែក និងត្រូវធ្វើចត្តាឡីស័ក ដើម្បីរងចាំលទ្ធផលធ្វើ តេស្ដរបស់ខ្លួនក្នុងរយៈពេល៣ថ្ងៃ។ ថ្ងៃទី៤ ខែមេសា ឆ្នាំ២០២១ (បិទផ្សារអូរឫស្សី) ឈ្មោះ ពេជ កុសល និងប្រពន្ធ បានចាក់ចេញពីផ្ទះដែល ជាកន្លែងធ្វើចត្តាឡីស័ក នៅម៉ោង១៣៖៣០នាទី
ធ្វើដំណើរទៅដល់ផ្ទះម្ដាយនៅ ស្រុកព្រៃកប្បាស ខេត្តតាកែវ នៅម៉ោង ១៥៖៣០នាទី តាមរយៈម៉ូតូ។ ពេលទៅដល់ បាន ទៅបង់សំណាញ់ចាប់ត្រី ជាមួយប្អូនប្រុស ២នាក់, ពេលល្ងាចទៅលេងបាល់ទះ ជាមួយអ្នកភូមិ ៨នាក់ និងថ្ងៃទី៥ ខែមេសា ឆ្នាំ២០២១ នៅ ម៉ោង ១០៖៣០នាទី គ្រូពេទ្យបានទាក់ទងទៅ ឈ្មោះ ពេជ កុសល ប្រាប់ពីលទ្ធផលធ្វើតេស្ដ វិជ្ជមាន និងត្រូវយកទៅព្យាបាល តែសាម៉ីខ្លួនបែរជា នៅខេត្តតាកែវទៅវិញ។
សកម្មភាព របស់ ឈ្មោះ ពេជ កុសល គឺមានចេតនាមិន អនុវត្តតាមវិធានសុខាភិបាល ចំពោះការ ធ្វើចត្តាឡីស័ក និ បានចម្លងមេរោគកូវីដ១៩ ទៅមនុស្សចំនួន ៥នាក់ និងអ្នកពាក់ព័ន្ធផ្ទាល់ និងប្រយោលជាង ១០០នាក់។ មាត្រា៩ នៃច្បាប់៖ បទចម្លងដោយចេតនានូវ ជំងឺកូវីដ១៩ ដល់អ្នកដទៃ ត្រូវផ្ដន្ទាទោស ដាក់ ពន្ធធនាគារពី ៥ឆ្នាំ ទៅ១០ឆ្នាំ និងមាត្រា១៣ និង កថាខណ្ឌ ៣ មាត្រា ២២ នៃអនុក្រឹត្យ៖ បុគ្គលដែលមិនអនុវត្តកាតព្វកិច្ចក្នុងពេលធ្វើចត្តាឡីស័កត្រូវផ្តន្ទាទោសជាពិន័យអន្តរការណ៍ពី ៥ សែនរៀល ទៅ២លានរៀល៕