បុគ្គលិកពេទ្យស្រី អាយុ ៣៥ឆ្នាំ ធ្វើការនៅមន្ទីរពេទ្យមួយ ក្នុងខេត្តអានយ៉ាង បានទទួល មរ.ណ.ភាព នៅថ្ងៃសុក្រ ទី០៧ ឧសភា ២០២១នេះ បន្ទាប់ពីចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩រួច នេះបើ.យោងតាមសារព័ត៌មាន.វៀតណាម vnexpress ។
ក្រុមគ្រូ.ពេទ្យជំនាញ នៃមន្ទីរសុខាភិបាល.ខេត្តអានយ៉ាង.ខាងត្បូង បានបញ្ជាក់ថា មូលហេតុ នៃការស្លា.ប់.របស់អ្នកគ្រូពេទ្យរូបនេះ គឺ “ដោយសារ.អាឡែរហ្សី មានប្រតិកម្ម.អាណាហ្វីឡាក់ទិច ។ នេះគឺជាករណី.ដ៏កម្រមួយ និងជាការ.ស្លា.ប់ដំបូង បន្ទាប់ពីបានចាក់វ៉ាក់សាំង.ការពារ.ជំងឺកូវីដ-១៩ នៅវៀតណាម” ។
វេជ្ជបណ្ឌិត Tu Quoc Tuan ប្រធានផ្នែកបុគ្គលិក.ពេទ្យ បានប្រាប់ថា នាងត្រូវបានចាក់វ៉ាក់សាំង.កាលពីព្រឹកថ្ងៃព្រហស្បតិ៍ នៅមន្ទីរពេទ្យ តាន់ជូ (Tan Chau) ។ មុនពេលចាក់វ៉ាក់សាំង នាងបាន.ពិនិត្យសុខភាព ហើយត្រូវបានគេ.ប្រាប់អំពី.រោគសញ្ញា ដែលអាច.កើតមាន ក្រោយពេល.ចាក់វ៉ាក់សាំង ។
បន្ទាប់ពីចាក់ថ្នាំរួច នាងមានអាការ.តក់ស្លុត ហើយត្រូវបានស.ង្គ្រោះនៅមន្ទីរពេទ្យតាន់ជូ ។ មន្ទីរពេទ្យក៏បានស្នើដល់.មន្ទីរពេទ្យអានយ៉ាងនិងមន្ទីរពេទ្យជោរៃ ក្នុងទីក្រុងហូជីមិញ ដើម្បីពិគ្រោះយោបល់ ដោះស្រាយ.ករណីនេះជាបន្ទាន់ ។
បន្ទាប់មក បុគ្គលិកពេទ្យស្រីរូបនេះ ត្រូវបានបញ្ជូន.ទៅមន្ទីរពេទ្យខេត្តអានយ៉ាង ដោយក្រសួងសុខាភិបាល.វៀតណាម បានស្នើដល់មន្ទីរពេទ្យជោរៃ បញ្ជូនអ្នកជំ.នាញស.ង្គ្រោះបន្ទាន់ ទៅមន្ទីរពេទ្យខេត្តអានយ៉ាង ដើម្បីផ្តល់ជំនួយ.បន្ទាន់ ។ ទោះយ៉ាងណា អ្នកគ្រូពេទ្យ.បានស្លា.ប់នៅថ្ងៃសុក្រនេះ ។
ប្រទេសវៀតណាម បានចាប់.ផ្តើមប្រើប្រាស់វ៉ាក់សាំង.ការពារជំងឺកូវីដ-១៩ ផលិតដោយ.ក្រុមហ៊ុន AstraZeneca ចាប់តាំងពីថ្ងៃទី៨ ខែមីនា កន្លងមក ។ គិតត្រឹមថ្ងៃសុក្រនេះ ប្រជាជនវៀតណាម ដែលបានទទួលវ៉ាក់សាំ.ងក្រុមហ៊ុន AstraZeneca មានចំនួន ៧៤៧,៨២៧នាក់ នៅក្នុងខេត្ត.និងក្រុង ចំនួន ៥៧ ។
ក្រុមអាទិភាព ដែលត្រូវទទួល.ចាក់វ៉ាក់សាំងដំបូង គឺបុគ្គលិកពេទ្យជួរមុខ ដែលព្យាបាលអ្នក.ជំងឺកូវីដ១៩, បុគ្គលិកយក.សំណាកសម្រាប់.ការធ្វើតេស្តរក.មេរោគ, គណៈកម្មាធិការដឹកនាំ.ការប្រ.យុទ្ធប្រឆាំ.ង និងការប.ង្ការជំងឺកូវីដ-១៩, ប៉ូលីស និងកងទ័ព ។
រហូតមកដល់បច្ចុប្បន្ននេះ ប្រទេសវៀតណាម.ទទួលបានវ៉ាក់សាំង.ពីក្រុមហ៊ុន AstraZeneca លើកដំបូង.គឺនៅក្នុងខែកុម្ភៈ ចំនួន ១១៧.៦០០ដូសដែលបាន.ផ្តល់តាមរយៈកិច្ចសន្យាប.ញ្ជាទិញដោយ.ក្រុមហ៊ុនវ៉ាក់សាំងវៀតណាម ។ លើកទី២ គឺនៅចុងខែមីនា មានចំនួនច្រើន.ជាង ៨០០.០០០ដូស ផ្តល់ដោយ Covax ដែលជាគំនិត.ផ្តួចផ្តើមមួយ ដែលបង្កើតឡើងដោយ.អង្គការសហប្រជាជាតិ ក្នុងគោលបំណង.ទទួលបានវ៉ាក់សាំង.ការពារកូវីដ-១៩ ប្រកប.ដោយសមធម៌ ។
តាមផែនការ នៅថ្ងៃទី១០ ខែឧសភា ខាងមុខនេះ Covax នឹងផ្តល់បន្ថែម.ចំនួន ១,៦លានដូសទៀត សម្រាប.ប្រទេសវៀតណាម ដែលវ៉ាក់សាំងទាំងនេះ.នឹងបន្តប្រើប្រាស់.សម្រាប់ក្រុម.អាទិភាព ដូចខាងលើ ៕