ជុំវិញករណីជំងឺកូវីដ-១៩ នៅកម្ពុជា ក្នុងថ្ងៃទី ០៨ ខែឧសភា ឆ្នាំ ២០២១ នេះ ក្រសួងសុខាភិបាល បានប្រកាសព័ត៌មាន ឱ្យបានដឹងថា កម្ពុជារកឃើញ អ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន ៥៣៨ នាក់បន្ថែមទៀតហើយ ដែលក្នុងតួលេខនេះ ភាគច្រើនជាករណីឆ្លងក្នុងសហគមន៍ ។
ទន្ទឹមនឹងតួរលេខឆ្លង ដ៏ច្រើននេះ តាមរយៈសេចក្ដីប្រកាស របស់ក្រសួងបានបញ្ជាក់ផង ដែរថា មានអ្នកជាសះ ស្បើយពីជំងឺកូវីដ-១៩ ចំនួន ៤៥៦ នាក់ ។គួរឱ្យដឹងផងដែរថា គិតត្រឹមថ្ងៃទី ០៨ ខែឧសភា ឆ្នាំ ២០២១ នេះ ចំនួនករណី ឆ្លងកូវីដ-១៩ ក្នុងប្រទេសកម្ពុជារួមមាន ៖– ករណីឆ្លងសរុបទូទាំងប្រទេសឡើងដល់ ១៨៧១៧ នាក់– អ្នកជាសះស្បើយមានចំនួន ៧៣៤០ នាក់ – អ្នកស្លាប់ចំនួន ១១៤ នាក់ ៕