លោកវេជ្ជបណ្ឌិត Kapila ដែលស្គាល់ថាជាកំពូលអ្នកជំនាញលើផ្នែកជំងឺឆ្លង បានទទួល.មរ.ណភា.ពដោយវីរុសកូវីដ-១៩ ក្នុងប្រទេសឥណ្ឌា បើទោះបីជាលោកបា.នចាក់វ៉ាក់សាំងរួចរាល់នៅសហរដ្ឋអាមេរិកហើយក៏ដោយ ។
តាមរបាយការណ៍របស់កាសែត The Hindustan Times បានឱ្យដឹងថា លោកវេជ្ជបណ្ឌិត Rajendra Kapila បានទទួល.មរ.ណភា.ពកាលពីថ្ងៃទី ២៨ ខែមេសា ឆ្នាំ ២០២១ រយៈពេលជិត ៣ សប្ដាហ៍ក្រោយទទួលបានលទ្ធផល.វិជ្ជមានវីរុសកូវីដ-១៩ ។
លោកវេជ្ជបណ្ឌិត Kapila អាយុ ៨១ ឆ្នាំ គឺជាសាស្ត្រាចារ្យនៅសាលាសុខាភិបាល New Jersey Rutgers និងជាសមាជិកស្ថាបនិកនៃសមាគមផ្នែកជំងឺឆ្លង New Jersey (New Jersey Infectious Diseases Association) ផងដែរ ។
តាមការបញ្ជាក់ពីអតីតភរិយារបស់លោក.បានឱ្យដឹងថា លោកវេជ្ជបណ្ឌិតបានវិលត្រឡប់មក.ប្រទេសឥណ្ឌាវិញ ដើម្បីមើលថែក្រុមគ្រួសារ និងរំពឹងថា.វាត្រឹមជាដំណើរកម្សាន្តដ៏ខ្លីមួយ.ប៉ុណ្ណោះ ។ មុនត្រឡប់មកឥណ្ឌា លោកវេជ្ជបណ្ឌិត Kapila បាន.ទទួលការចាក់វ៉ាក់សាំង Pfizer ចំនួន ២ លើករួចរាល់ក្នុងសហរដ្ឋអាមេរិក ។
តាមការបញ្ជាក់របស់អ្នកជំនាញបានឱ្យដឹងថា អ្នកដែលទទួល.បានការចាក់.វ៉ាក់.សាំងរួចរាល់ គឺមានហានិភ័.យ.ទាបបំផុតក្នុងការឆ្លងវីរុសកូវីដ-១៩ ហើយ.បើសិន.ជាឆ្លង.ក៏ក្នុងកម្រិត.ស្រាលផងដែរ ។ ដោយឡែក ចំពោះករណីស្លា.ប់.វិញ ក្រោយចាក់.វ៉ា.ក់សាំង គឺអាចនៅតែ.កើតមានឡើង គ្រាន់តែ.ហេតុការណ៍នេះ កម្រកើតមានបំផុត ៕