នៅថ្ងៃទី ៨ ខែឧសភា នេះយោងតាមការចុះផ្សាយរបស់សារព័ត៌មាន ក្នុងស្រុកថៃមួយ បានបង្ហាញថា ប្រទេសថៃបាន តេស្តឃើញមេរោគកូវីដ-១៩ នៅលើសត្វសុនខមួយក្បាល បើតាមការបញ្ជាក់ច្បាស់ៗពីលោកសាស្ត្រចារ្យ Rong Rious ថា
ករណីឆ្កែមានកូវីដ-១៩ នៅប្រទេសថៃ ពិតជាបានកើតឡើងនៅលើ សត្វឆ្កែមែន ព្រោះកាលពីថ្ងៃទី ៥ ខែឧសភា ឆ្នាំ ២០២១ បានរកឃើញអ្នកជំងឺកូវីដ-១៩ ម្នាក់ជាម្ចាស់សុនខ បានតេស្តឃើញ វិជ្ជមានកូវីដ-១៩ ក្នុងនោះដែរដោយសារ តែសត្វសុនខមួយក្បាលនោះហាក់បីដូចជាមានភាពខុសប្រក្រតី
ទើបបណ្តាលឱ្យមានការស.ង្ស័.យ.ដូចទៅនឹងប្រទេសដទៃទៀត ក្រុមគ្រូពេទ្យយក.សត្វឆ្កែរទៅធ្វើការពិនិត្យ និង ធ្វើការតេស្តទៅលើហ្សែន រហូតលទ្ធផល.ឃើញថា សុនខមួយក្បាលនេះពិតជា.មានវិជ្ជមានកូវីដ-១៩ មែន ។ ក្នុងនោះដែរលោក.ក៏បានបន្ថែមទៀតថា
ករណីឆ្លងនេះអាចបណ្តាលមក.ពីភាពស្និតស្នាលរវាងម្ចាស់សុនខ និង សុនខ ឬ មកពីការឱ្យចំណីអាហារដែល.សល់ពីម្ចាស់ដល់សុនខ ទើបធ្វឱ្យសុនខមួយក្បាលនេះ.ឆ្លងកូវីដ-១៩ ពីម្ចាស់ ។ ទោះជាយ៉ាងណាសត្វ សុនខមួយក្បាល់នេះកំពុងតែព្យាបាល និង កំពុងតែស្ថិតក្នុងការ.សង្កេតយ៉ាងល្អិតល្អន់ពីសំណាក់ក្រុមគ្រូពេទ្យជំនាញ ដើម្បីតាមដាន.ពីការប្រែប្រួលរបស់វីរុស.នៅក្នុងខ្លួនសុនខផងដែរ ព្រោះវាជាករណី.ដំបូងបង្អស់.ក្នុងប្រទេសថៃដែល.បានរកឃើញកូវីដ-១៩ ទៅលើសត្វបែបនេះ ៕