រដ្ឋបាលខេត្តព្រៃវែង សូមបង្ហាញអត្ត សញ្ញាណមនុស្សម្នាក់ មកពីភ្នំពេញ រស់នៅ ស្រុកមេសាង ត្រូវបាន រកឃើញថា វិជ្ជមានជំងឺកូវីដ-១៩ បន្ទាប់ពី បានធ្វើតេស្តរហ័ស ( Rapid Test )។ បច្ចុប្បន្នអ្នក ជំងឺរូបនេះ ដាក់ឲ្យស្នាក់នៅ សម្រាក ព្យាបាល នៅមន្ទីរពេទ្យ បង្អែកស្រុកមេសាង។
អ្នកជំងឺឈ្មោះ ចុន ជីន ភេទស្រី អាយុ៣៨ឆ្នាំ មកពីភ្នំពេញ ( ភូមិទួលពង្រ សង្កាត់ ចោមចៅទី១ ខណ្ឌពោធិ៍សែន ជ័យ ជាតំបន់ក្រហម) ជាកម្មការិនីរោង ចក្រកាត់ដេរ បានមក ដល់ផ្ទះក្នុង ភូមិជីផុច ឃុំជីផុច ស្រុកមេសាង វេលាម៉ោង២រសៀល ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២១នេះ។
ដំបូង ឡើយ អ្នកជំងឺនេះ មានអារម្មណ៍ មិនស្រួលខ្លួន គាត់ក៏បាន ហៅពេទ្យមកពិនិត្យនៅផ្ទះ តែកម្តៅ នៅបន្តឡើងក្តៅ ទើបលោកគ្រូពេទ្យបាន បញ្ជូនគាត់ទៅមន្ទីរពេទ្យប ង្អែកស្រុក ដើម្បីពិនិត្យបន្ថែម។ ពេលនោះ ដោយមានការ ស.ង្ស័.យ.ខ្ពស់ លោកគ្រូពេទ្យបាន.ធ្វើតេស្តរហ័ស ( Rapid Test ) ជាលទ្ធផល.គឺវិជ្ជមានជំងឺកូវីដ។
ជាមួយគ្នានេះ រដ្ឋបាលខេត្ត ក៏សូមអំពាវនាវដល់ប្រជាពលរដ្ឋ ដែលធ្លា.ប់ប្រាស្រ័យទាក់ទងផ្ទាល់ ឬប្រយោលជា.មួយអ្នកជំងឺកូវីដ-១៩ខាងលើ ត្រូវរាយការណ៍.ជូនអាជ្ញាធរមូលដ្ឋាន.ជាបន្ទាន់ និងចូលរួមយកសំណា.កនៅមណ្ឌលសុខភាព ឬមន្ទីរ.ពេទ្យបង្អែកស្រុក ព្រមទាំងដា.ក់ខ្លួនឲ្យនៅដាច់.ដោយឡែក រយៈពេល.១៤ថ្ងៃ និងដាក់ចេញ.វិធានការនានា ដើម្បីថែទាំសុខភាព និង.ទប់ស្កាត់.កុំអោយមា.នការ.ចម្លងបន្ត។