រថយន្តមួយ គ្រឿងបន្លំដាក់ឈើ អុសចន្ទីពីលើ ឈើសុក្រំពីក្រោម បម្រុងលួច ឆ្លងព្រំដែន ទៅប្រទេសជិតខាង ត្រូវបានសមត្ថកិច្ចចម្រុះ ប.ង្រ្កាបបាននៅលើដងផ្លូកៀកព្រំដែន ចំណែកអ្នក.បើករថយន្តចុះរត់.បាត់.ស្រមោល ។
ករណីប.ង្រ្កាបឈើសុក្រំ នេះធ្វើឡើងនៅវេលាម៉ោង ១២៖៣០នាទី ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២១ នៅលើផ្លូវគ្រួសក្រហម ស្ថិតក្នុងភូមិអូអង្កាម ឃុំជាំ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ។
សមត្ថកិច្ចបានអោយដឹងថា, រថយន្តដឹកឈើ សុក្រំ បង្កប់ក្រោមឈើអុសចន្ទី(ខ្នាត) ម៉ាក្សស្តារិច លីបប្រូ ពាក់ស្លាកលេខត្បូងឃ្មុំ-2A_1695 ពណ៌ ស ទ្រុងកែច្នៃ ដឹកឈើសុក្រំ ២៥ដុំស្មើ១គូប២ផ្លាន ក្រោយសមត្ថកិច្ចមេព្រៃវាស់វែងរួច ។
រថយន្តខាងលើ ត្រូវបានសមត្ថកិច្ច ពេលចេញ.ល្បាតមានការសង្ស័យ ក៏ឃាត់ធ្វើការឆែក.ឆេរ រកឃើញឈើលេខ១ ហើយក៏យកវត្ថុតាងរថយន្តរួមទាំងឈើ.មកសង្កាត់រដ្ឋបាលព្រៃឈើ.មេមត់បន្តនីតិវិធី។ អូ
បច្ចុប្បន្នរថយន្តនិងឈើត្រូវ.បានសង្កាត់រដ្ឋបាលព្រៃឈើមេមត់.រក្សាទុក និងរៀបចំសំណុំរឿងទៅតាម.ផ្លូវច្បាប់ ដោយមិនរង់ចាំម្ចាស់វត្ថុតាង.ចូលខ្លួនមកពិន័យ អន្តរការណ៌.ឡើយ ខណ:ជាបទល្មើសដឹក.អនុផលព្រៃឈើ គ្មានការ.អនុញ្ញាត.ពីរដ្ឋបាលព្រៃឈើ ហើយ.ដឹកឆ្លងដែនជា.បទល្មើស.ព្រហ្ម.ទណ្ឌ៕