ស្ថិតលើចិញ្ចើមផ្លូវ និងដងផ្លូវលំ អមសង ខាងផ្លូវជាតិលេខ៤ ព្រមលើ សួនច្បារមុខផ្សារជម្ពូវ័ន បានក្លាយជា ទៅជាទីផ្សារបន្លែ ផ្លែឈើ បង្កអោយមាន ការកកស្ទះ បាត់បង់សណ្តាប់ ធ្នាប់និងសោភ័ណភាព រាជធានីភ្នំពេញ…
ស្ថិតលើចិញ្ចើមផ្លូវ និងដងផ្លូវលំ អមសងខាង ផ្លូវជាតិលេខ៤ ព្រមលើសួនច្បារមុខផ្សារជម្ពូវ័ន បានក្លាយជា ទៅជាទីផ្សារបន្លែ ផ្លែឈើ ប ង្កអោយមានការ កកស្ទះ បាត់បង់សណ្តាប់ធ្នាប់ និងសោភ័ណភាពរាជធានីភ្នំពេញ ហើយ ពុំត្រូវបានអាជ្ញាធរ, គណៈកម្មការផ្សារយកចិត្តទឹក ដាក់រៀបចំនោះទេ ហើយសន្តិសុខគិត តែពីដើរប្រមូលប្រាក់ ។
តាមព័ត៌មានអោយដឹងថា បន្ទាប់ពីផ្សាររដ្ឋ និងផ្សារមិនរៀបរយ ទាំងអស់ក្នុង រាជធានីភ្នំពេញ ត្រូវបានរដ្ឋបាល រាជធានីភ្នំពេញបណ្តោះអាសន្ន គេសង្កេតឃើញ អាជីវករផ្សារដើមគរ និងផ្សារនាគមាស បាន បន្តចល័តខ្លួន ទៅលក់នៅ កន្លែងផ្សេងលើដងផ្លូវនានា។
ដោយឡែក នៅមុខផ្សារជម្ពូវ័ន តាមផ្លូវជាតិលេខ៤ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ បានក្លាយ ទៅជាទីផ្សារបន្លែ ផ្លែឈើលក់ដូរលើដងផ្លូវនិង លើសួនច្បារផងដែរ។ តាមព័ត៌មានបានអោយ ដឹងទៀតថា គេសង្កេត ឃើញថា តាមពីមុខ វត្តជម្ពូវ័នទៅទិសខាងលិច រហូតដល់ស្តុបផ្លូវជាតិលេខ៤កែងមហាវិថីឈ្នះ ឈ្នះ
ទាំងលើដងផ្លូវលំនិង លើសួនបានក្លាយជាទីផ្សារលក់ដូរ ដោយអាជីវករ បានដឹកតាមរថយន្ត រ៉ឺម៉កម៉ូតូមកឈប់ចត លើដងផ្លូវ និងចិញ្ចើមផ្លូវជាតិលេខ ព្រមទាំងគរទំនិញលក់ បោះដុំលើសួន ច្បារ។ មិនថា តែខាងត្បូងផ្លូវជាតិនោះទេ ខាងជើងផ្លូវក៏ក្លាយជាកន្លែងលក់ដូរ ប.ង្កអោយ.កកស្ទះចរាចរណ៍.និងបាត់.បង់.សណ្តាប់ធ្នាប់។ទន្ទឹមនោះ គេពុំឃើញ.គណះកម្មការ.ផ្សារជម្ពូវ័នចុះរៀបចំនោះទេ ឃើញតែ.ក្រុមសន្តិសុខ ផ្សារ ដើរប្រមូលប្រាក់.ពីអាជីវករតែប៉ុណ្ណោះ។
នៅព្រឹកថ្ងៃទី០៨ ឧសភា នេះ កោះសន្តិភាពបានចុះទៅផ្តិតយករូបការលក់ដូរបាត់បង់សណ្តាប់នេះ ហើយត្រូវបាន ក្រុមសន្តិសុខ ឃាត់ ដោយហៅគ្នាមក សួរនាំផងដែរ ។ បុរសម្នាក់ ដែលសួរនាំ បានអោយដឹងថា កន្លងមក សន្តិសុខ បានដេញមិនអោយលក់ដូរលើសួនដែរ តែដេញមិនឈ្នះ ។ការលក់ដូរនេះសន្តិសុខ បានពីអាជីវករ ម្នាក់ៗតែ២ពាន់រៀលតែ ប៉ុណ្ណោះ។ប្រជាពលរដ្ឋ ដែលធ្វើដំណើរ ឆ្លងកាត់ក៍បានទទួចសុំដល់អាជ្ញាធរក៍ដូចជាគណះកម្មការផ្សារមេត្តាជួយពិនិត្យ មើលសួនច្បារផង។
គួរបញ្ជាក់ថា ផ្សារក្នុង រាជធានីភ្នំពេញ បានផ្អាក់ជាបណ្តោះ អាសន្តជាបន្តបន្ទាប់ ចាប់តាំងពីថ្ងៃទី៤ ខែមេសា ឆ្នាំ២០២១ ដោយចាប់ផ្តើមដំបូង លើផ្សារអូរឫស្សីបន្ទាប់ពីគណៈកម្មការ សន្តិសុខផ្សារ និងអាជីវករផ្សារ ឆ្លងកូវីដ១៩។ ក្រោយមក ក៏មានអាជីវករនៅផ្សារចាស់ ផ្សារកណ្តាល ផ្សារដើមគ និងផ្សារនាគមាស ជាដើម បានឆ្លងកូវីដ១៩ ជាបន្តបន្ទាប់ រហូតដល់រដ្ឋបាល រាជធានីភ្នំពេញ បានប្រកាស ផ្អាកដំណើរការផ្សារជាបន្តបន្ទាប់ព្រមទាំង ឈានទៅផ្អាកដំណើរការជាបណ្តោះ អាសន្នផ្សាររដ្ឋ និងផ្សារមិនរៀបរយទាំងអស់ ក្នុងរាជធានីភ្នំពេញ។
ដោយសារតែស្ថានភាព កូវីដ១៩ មិនធូរស្បើយរដ្ឋបាល រាជធានីភ្នំពេញ បានបន្តផ្អាកដំណើរការជា បណ្តោះអាសន្នផ្សាររដ្ឋ និងផ្សារមិនរៀបរយ ទាំងអស់ ក្នុងរាជធានីភ្នំពេញ សម្រាប់រយៈពេល ៧ (ប្រាំពីរ) ថ្ងៃទៀត គិតចាប់ពី ម៉ោងសូន្យ នាថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២១ រហូតដល់ ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១ ដើម្បីប្រ.យុទ្ធ និងទប់.ស្កាត់ការ.ឆ្លងរាលដាល.នៃជំងឺកូវីដ-១៩។
ជុំវិញការលក់ដូរ.លើដងផ្លូវ និងលើសួន.ច្បារនេះ កោះសន្តិភាពពុំទ.ទួលបានការបំភ្លឺពីអាជ្ញាធរ.ខណ្ឌពោធិ៍សែនជ័យ និងលោកលាប ប៊ុនរិទ្ធ ប្រធាន.គណៈកម្មការផ្សារជម្ពូវ័នឡើយ ៕