នៅព្រឹកថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២១ ក្រសួងសុខាភិបាល បានបញ្ជាក់ឲ្យដឹងថា, មានករណីវិជ្ជមាន វីរុសកូវីដ-១៩ ថ្មីចំនួន ៥២០នាក់ ខណៈឣ្នកជា សះស្បើយចំនួន ៣០១នាក់ និងករណីស្លា.ប់ ៦នាក់។ នេះបើយោងតាម.សេចក្ដីជូនដំណឹង.របស់ក្រសួងសុខាភិបាល។
សូមជម្រាបថា នៅក្នុងសេចក្ដីជូនដំណឹង.របស់ក្រសួងសុខាភិបាល.នៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២១ រកឃើញ.អ្នកឆ្លងថ្មី ៥២០.នាក់ទៀត ជាសះស្បើយ ៣០១នាក់ និងស្លា.ប់ ៦នាក់៖
– ករណីឆ្លងសហគមន៍ ៥១៥ នាក់– អ្នកដំណើរពីបរទេស ០៥ នាក់គិតត្រឹមព្រឹក ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២១– អ្នកឆ្លងសរុប= ១៩២៣៧ នាក់– អ្នកជាសះស្បើយ= ៧៦៤១ នាក់– អ្នកស្លា.ប់= ១២០ នាក់
កំណត់សម្គាល់៖ក្រសួងសុខាភិបាលបានផ្ញើលទ្ធផល និងទម្រង់ស្នើសុំធ្វើពិ.សោធន៍ (Laboratory Request Form) គ្រប់ករណីវិជ្ជមានកូវីដ-១៩ និងករណីជាសះស្បើយ ទៅមន្ទីរសុខាភិបាល.នៃរដ្ឋបាលរាជធានី-ខេត្ត មន្ទីរពេទ្យព្យាបាល.ជំងឺកូវីដ-១៩ និងមណ្ឌលព្យាបាលជំ.ងឺកូវីដ-១៩ កម្រិតស្រាល តាមប្រព័ន្ធអេឡិចត្រូនិក.ដើម្បីគ្រប់គ្រង.បន្តរួចហើយ។
ក្រសួងសុខាភិបាល បន្តជូនដំណឹងដល់.សាធារណជនអំពីការវិវត្តន៍នៃបញ្ហាសុខភាព តាមទំព័រហ្វេស.ប៊ុក និងគេហទំព័ររបស់ក្រសួង www.cdcmoh.gov.kh ដែលគេហទំព័រនេះ.មានសម្ភារៈអប់រំសុខភាពដែលអាច.ទាញយកមកប្រើប្រាស់បាន។
សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងមកទូរសព្ទទាន់.ហេតុការណ៍ ក្រសួងសុខាភិបាល លេខ ១១៥ ដោយ.ឥតគិតថ្លៃ ឬទំនាក់ទំនងមកក្រសួងសុខាភិបាល តាមទូរសព្ទលេខ ០១២ ៨២៥ ៤២៤ ឬ ០១២ ៤៨៨ ៩៨១ ឬ ០១២ ៨៣៦ ៨៦៨ ៕