នៅថ្ងៃទី ៩ខែឧសភា ឯកអគ្គរដ្ឋទូតវៀតណាម ប្រចាំនៅទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ បានឲ្យដឹងថា អ្នកជំងឺកូវីដ-១៩ ម្នាក់ស្លាប់ ក្រោយ ព្យាបាលជាង ១សប្តាហ៍។ ករណីស្លា.ប់.នេះ.គឺជាលើកដំបូង នៅក្នុងប្រទេសនេះ។
អ្នកស្លា.ប់កើតនៅឆ្នាំ១៩៦៩ ជាជនជាតិវៀតណាម រស់នៅក្នុងប្រទេសឡាវ។ ស្ត្រីរ.ង.គ្រោះ.ទៅកាន់.ប្រទេស.ឡាវនៅ.ឆ្នាំ២០២០ ធ្វើការនៅហាង.ខារ៉ាអូខេ.នៅទីក្រុងវៀងចន្ទន៍។ ហាងខារ៉ាអូខេគឺជាទីកន្លែងផ្ទុះកូវីដ-១៩ លើកទីពីរ នៅក្នុងប្រទេសឡាវ ជាមួយនិងក្រុមមនុស្សមក.ពីប្រទេសថៃ។
ក្រសួងសុខាភិបាលឡាវ នៅថ្ងៃអាទិត្យនេះដែរក៏បានប្រកាសពីការរកឃើញអ្នកឆ្លង ៦៩នាក់បន្ថែមទៀត ផងដែរ.នាំឱ្យអ្នកឆ្លង COVID-19 នៅទូទាំងប្រទេសកើនដល់ ១,៣០២នាក់ និងជាសះ.ស្បើយឡើងវិញ ២៣២នាក់។គួរបញ្ជាក់ថា ប្រទេសឡាវបានរកឃើញ COVID-19 ចំនួន ២ករណីជា.លើកដំបូងបំផុតកា.លពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០៕