រដ្ឋបាលខេត្ត ព្រះសីហនុ នៅថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២១នេះ បានបង្ហាញ អត្តសញ្ញាណ.អ្នក.កើតជំងឺកូវីដ១៩ ចំនួន.១២៦នាក់ ដែលទើប.រកឃើញ.ឆ្លងថ្មីបន្ថែមទៀត ក្នុងនោះ.មានអាជីវករផ្សារ និងក្រុមគ្រួសារ ព្រមទាំង.អ្នកពាក់ព័ន្ធ។
តាមរយៈសេចក្ដីជូន.ដំណឹងនេះ រដ្ឋបាលខេត្ត បាន.អំពាវនាវ.ដល់អាជីវករ និងប្រជាពលរដ្ឋដែល.ធ្លាប់.បានប្រាស្រ័យ.ទាក់ទងផ្ទាល់ជាមួយ.អ្នកកើត.ជំងឺកូវីដ ត្រូវរាយការណ៍.ជូនអាជ្ញាធរមូលដ្ឋាន.ជាបន្ទាន់ និងប្រ.ញាប់រួសរាន់.ទៅផ្ដល់វត្ថុ.សំណាក នៅវេទិកា៧មករា រៀងរាល់ម៉ោង.ធ្វើការ (រួមទាំងថ្ងៃឈប់សម្រាក) ហើយត្រូវធ្វើចត្តាឡីស័ក.១៤ថ្ងៃ តាមការណែនាំ.របស់ក្រសួងសុខាភិបាល។
ជាមួយគ្នា.នោះដែរ នៅក្នុងចំណោម.អ្នកវិជ្ជមានកូវីដ-១៩ ចំនួន.១២៦នាក់ ក្នុងនោះមានជន.ជាប់ពន្ធនាគារ.ចំនួន.៣៤រូប ត្រូវបាន.រកឃើញឆ្លងជំងឺកូវីដ-១៩ដែរ ដោយការ.ឆ្លងនេះរដ្ឋបាលមិនបាន.បញ្ជាក់លម្អិតថា.ឆ្លងមកពីណា.នោះទេ។
គួរជម្រាប ពាក់ព័ន្ធជាមួយស្ថានភាព.បែបនេះ រដ្ឋបាលខេត្តព្រះសីហនុ ក៏បានសម្រេច.ផ្អាកការ.លក់ដូរបណ្ដោះ.អាសន្ន នៅផ្សារលើក្រុងព្រះ.សីហនុ ជាបណ្ដោះ.អាសន្នផងដែរ ហើយតម្រូវឲ្យ.អាជីវករ និងអ្នកពាក់ព័ន្ធទាំងអស់.ត្រូវទៅធ្វើចត្តាឡីស័ក៕