ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១នេះ បានបញ្ជាក់ ឲ្យដឹងថា រកឃើញករណីវិជ្ជមាន វីរុសកូវីដ-១៩ ថ្មីចំនួន ៥០៦នាក់ ខណៈឣ្នកជាសះ ស្បើយ ចំនួន ១៧៩នាក់ និងករណី ស្លា.ប់ ៦នាក់។ នេះបើយោង.តាមសេចក្ដីជូនដំណឹង.របស់ក្រសួងសុខាភិបាល។
សូមជម្រាបថា នៅក្នុងសេចក្ដីជូនដំណឹង.របស់ក្រសួងសុខាភិបាលនៅ.ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២១ រកឃើញ.អ្នកឆ្លងថ្មី ៥០៦នាក់ទៀត ជាសះស្បើយ ១៧៩នាក់ និងស្លា.ប់ ៦នាក់៖
– ករណីឆ្លងសហគមន៍ ៤៩៥ នាក់– អ្នកដំណើរពីបរទេស ១១ នាក់គិតត្រឹមព្រឹក ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១– អ្នកឆ្លងសរុប= ១៩៧៤៣ នាក់– អ្នកជាសះស្បើយ= ៧៨២០ នាក់– អ្នកស្លា.ប់= ១២៦ នាក់
កំណត់សម្គាល់៖ក្រសួងសុខាភិបាលបានផ្ញើលទ្ធផល និងទម្រង់ស្នើសុំធ្វើពិសោធន៍ (Laboratory Request Form) គ្រប់ករណីវិជ្ជមានកូវីដ-១៩ និងករណីជា.សះស្បើយ ទៅមន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានី-ខេត្ត មន្ទីរពេទ្យព្យាបាល.ជំងឺកូវីដ-១៩ និងមណ្ឌលព្យាបាល.ជំងឺកូវីដ-១៩ កម្រិតស្រាល តាមប្រព័ន្ធ.អេឡិចត្រូនិកដើម្បីគ្រប់គ្រង.បន្តរួចហើយ។
ក្រសួងសុខាភិបាល បន្តជូនដំណឹងដល់សាធារណជន.អំពីការវិវត្តន៍នៃបញ្ហាសុខភាព តាមទំព័រហ្វេសប៊ុក និងគេហ.ទំព័ររបស់ក្រសួង www.cdcmoh.gov.kh ដែលគេហទំព័រនេះ.មានសម្ភារៈអប់រំសុខភាព.ដែលអាចទាញយកមក.ប្រើប្រាស់បាន។
សម្រាប់ព័ត៌មាន.បន្ថែម សូមទាក់ទងមកទូរសព្ទទាន់.ហេតុការណ៍ ក្រសួងសុខាភិបាល លេខ ១១៥ ដោយ.ឥតគិតថ្លៃ ឬទំនាក់ទំនងមកក្រសួងសុខាភិបាល តាមទូរសព្ទលេខ ០១២ ៨២៥ ៤២៤ ឬ ០១២ ៤៨៨ ៩៨១ ឬ ០១២ ៨៣៦ ៨៦៨ ៕