នៅថ្ងៃទី ១០ ខែឧសភា ឆ្នាំ ២០២១ នេះ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានផ្ដល់ព័ត៌មានស្ដីពី ករណីរកឃើញអ្នកវិជ្ជមាន កូវីដម្នាក់ បានទៅ ចាក់វ៉ាក់សាំង នៅវិទ្យាល័យ ជា ស៊ីម បឹងកេងកង ដែលមានទីតាំង ស្ថិតនៅផ្លូវលេខ ៣៩២ សង្កាត់បឹង កេងកង ១ ខណ្ឌបឹង កេងកង រាជធានីភ្នំពេញ ។
គួរបញ្ជាក់ផង ដែរថា អ្នកជំងឺកូវីដរូបនោះ បានទៅចាក់វ៉ាក់សាំងដូសទី ២ នៅវិទ្យាល័យ ជាស៊ីម បឹងកេងកង នៅថ្ងៃទី ២ ខែឧសភា ឆ្នាំ ២០២១ ចន្លោះ ម៉ោង ៧ ដល់ម៉ោង ៩ និង ៣០ នាទីព្រឹក ។ អាស្រ័យ ហេតុនេះ ខាងអនុគណៈ កម្មការស្រាវជ្រាវជំងឺកូវីដ-១៩
បានអំពាវនាវ ដល់ ប្រជាពលរដ្ឋ ដែលបានទៅចាក់វ៉ាក់សាំង នៅទីតាំង និង ពេលវេលាខាងលើ សូមដាក់ ខ្លួនដាច់ ដោយឡែក និង យកចិត្តទុកដាក់ តាមដានសុខភាព របស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នក បាន ប៉ះពាល់ ឬ បានទៅ ទីកន្លែងមានហា.និភ័.យនេះ ៕