នៅព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១ មានការតវ៉ាមួយត្រូវបានធ្វើឡើង នៅក្នុងនៅ ក្នុងភូមិសាស្ត្រ ស្ទឹងមានជ័យ នៃរាជធានីភ្នំពេញ ដោយមានប្រជាពល រដ្ឋជាច្រើន បានប្រមូលផ្តុំគ្នាយ៉ាង កកកុញ ដើម្បីស្នើដល់ម្ចាស់ផ្ទះ ជួល បញ្ចុះថ្លៃ ឈ្នួល នៅក្នុងបរិបទនៃ កូវីដ១៩ នេះ។
តែទោះយ៉ាងណា ជាមួយនឹងទិដ្ឋភាព នៃការមកប្រមូលផ្តុំ របស់បងប្អូន ដែលរស់នៅ តំបន់ខាងលើ ដើម្បីស្នើឱ្យម្ចាស់ ផ្ទះជួល បញ្ចុះតម្លៃស្នាក់នៅឱ្យពួកគាត់ គឺពិតជា ប្រឈមនឹង ហា.និ.ភ័.យឆ្លងជំងឺកូវីដណាស់ ព្រោះថា នៅក្នុងកាលៈទេសៈ.ពេលនេះ បងប្អូនប្រជាពលរដ្ឋស្នាក់.នៅក្នុងតំបន់.ក្រហម គឺចាំបាច់ត្រូវរក្សាខ្លួន.នៅផ្ទះ ដើម្បីកាត់ផ្ដាច់ការចម្លង.នៅក្នុងសហគមន៍។
ក្នុងនោះ បើតាមប៉ុស្តិ៍នគរបាល.រដ្ឋបាលស្ទឹងមានជ័យទី៣ បានឱ្យដឹងថា ប្រសិនបើបងប្អូន ចង់ស្នើទៅ.ម្ចាស់ផ្ទះបញ្ចុះតម្លៃផ្ទះជួល គឺគ្រាន់តែចាត់តំណាងមក.ខាងប៉ុស្តិ៍ ឬទំនាក់ទំនងអាជ្ញាធរមូលដ្ឋាន ដើម្បីធ្វើការងារ.នេះ ដោយពុំចាំ.បាច់មកត្រូវប្រមូលផ្ដុំគ្នាបែបនេះឡើយ ព្រោះកាលដែល.ធ្វើបែបនេះ នឹងនាំឱ្យកាន់តែមានហា.និភ័យ ខណៈ.កាតព្វកិច្ចប្រជាជន.ក្នុងបរិបទនេះ ចាំបាច់ត្រូវរួមគ្នាទប់.ស្កាត់ និងការពារទាំង.អស់គ្នា តាមវិធានការ ៣ កុំ ៣ ការពារ»។
គួរបញ្ជាក់ថា ថ្មីៗនេះ ប្រមុខថ្នាក់ដឹកនាំ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានទទូច.សុំឱ្យម្ចាស់ផ្ទះ និងបន្ទប់ជួល មេត្តាយោគយល់.កុំទាន់ទារថ្លៃឈ្នួលផ្ទះ និងបន្ទប់ ពីកម្មករ កម្មការិនីនៅតំបន់.បិទខ្ទប់។ សម្តេចតេជោ ក៏បាន.ស្នើទៅអគ្គិសនីកម្ពុជា និងរដ្ឋាករទឹក ជួយសម្រួលថ្លៃ.ថាមពលអគ្គិសនី និងទឹក សម្រាប់.កម្មករ កម្មការិនី នៅក្នុងតំបន់.បិទខ្ទប់នេះផងដែរ៕