នៅរសៀលថ្ងៃទី ១០ ខែឧសភា ឆ្នាំ២០២១ គណៈបញ្ជាការឯកភាពរដ្ឋបាល ខណ្ឌសែនសុខ បានចុះបិទទីតាំង លក់កាហ្វេ លីហ័ង ស្ថិតនៅកែង ផ្លូវលេខ២០១១ ភូមិច្រេស សង្កាត់ គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភំ្នពេញ ដែលមិនអនុវត្តតាមលិខិតលេខ ០១៥/២១ សណន
ចុះថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ របស់រដ្ឋបាលរាជធានីភ្នំពេញ ដោយធ្វើការឃាត់ខ្លួនមនុស្សសរុបចំនួន ១១នាក់ និងបានដកហូតម៉ូតូ ចំនួន ០៨គ្រឿង ។បច្ចុប្បន្នបាននាំខ្លួនទៅកាន់ អធិការដ្ឋាននគរបាល ខណ្ឌសែនសុន ដេីម្បីអនុវត្តតាម នីតីវិធី៕