ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១នេះ បាន បញ្ជាក់ឲ្យដឹងថា រកឃើញ ករណីវិជ្ជមាន វីរុសកូវីដ-១៩ ថ្មីចំនួន ៤៨០នាក់ ខណៈឣ្នកជាសះ ស្បើយចំនួន ៣៥០នាក់ និងករណីស្លា.ប់ ៥នាក់។ នេះបើយោងតាម.សេចក្ដីជូនដំណឹង.របស់ក្រសួង.សុខាភិបាល។
សូមជម្រាបថា នៅក្នុងសេចក្ដីជូនដំណឹង.របស់ក្រសួងសុខាភិបាលនៅ.ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១ រកឃើញអ្នក.ឆ្លងថ្មី ៤៨០.នាក់ទៀត ជាសះស្បើយ ៣៥០.នាក់ និងស្លា.ប់ ៥នាក់៖
– ករណីឆ្លងសហគមន៍ ៤៧០ នាក់– អ្នកដំណើរពីបរទេស ១០ នាក់គិតត្រឹមព្រឹក ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១– អ្នកឆ្លងសរុប= ២០២២៣ នាក់– អ្នកជាសះស្បើយ= ៨១៧០ នាក់– អ្នកស្លា.ប់= ១៣១ នាក់
កំណត់សម្គាល់៖.ក្រសួងសុខាភិបាលបានផ្ញើលទ្ធផល និងទម្រង់ស្នើសុំធ្វើពិសោធន៍ (Laboratory Request Form) គ្រប់ករណីវិជ្ជមានកូវីដ-១៩ និងករណីជា.សះស្បើយ ទៅមន្ទីរសុខាភិបាល.នៃរដ្ឋបាលរាជធានី-ខេត្ត មន្ទីរពេទ្យព្យាបាល.ជំងឺកូវីដ-១៩ និងមណ្ឌលព្យាបាល.ជំងឺកូវីដ-១៩ កម្រិតស្រាល តាមប្រព័ន្ធអេឡិចត្រូនិកដើម្បីគ្រប់គ្រង.បន្តរួចហើយ។
ក្រសួងសុខា.ភិបាល បន្តជូនដំណឹងដល់.សាធារណជនអំពីការវិវត្តន៍នៃ.បញ្ហាសុខភាព តាមទំព័រហ្វេសប៊ុក និងគេហទំព័រ.របស់ក្រសួង www.cdcmoh.gov.kh ដែលគេហទំព័រនេះ.មានសម្ភារៈអប់.រំសុខភាពដែល.អាចទាញយក.មកប្រើប្រាស់បាន។
សម្រាប់ព័ត៌មាន.បន្ថែម សូមទាក់ទងមកទូរសព្ទទាន់ហេតុការណ៍ ក្រសួងសុខាភិបាល លេខ ១១៥ ដោយឥតគិតថ្លៃ ឬទំនាក់ទំនងមកក្រសួងសុខាភិបាល តាមទូរសព្ទលេខ ០១២ ៨២៥ ៤២៤ ឬ ០១២ ៤៨៨ ៩៨១ ឬ ០១២ ៨៣៦ ៨៦៨ ៕