ក្រុមវេជ្ជបណ្ឌិត នៅប្រទេសឥណ្ឌា បានព្រមាន ទៅដល់ពលរដ្ឋមួយ ចំនួន ដែលមានជំនឿលើលាមក និងទឹក នោមគោ បន្ទាប់ពីពួកគេបាន នាំគ្នាយកលាប និងស្រោចលើក្បាល មុខ រហូតពេញ អស់សព្វខ្លួនប្រាណ ដើម្បីការពារ កុំឱ្យឆ្លងជំងឹកូវីដ១៩។
ក្រុមវេជ្ជបណ្ឌិតបានប្រាប់ទៅដ ល់ពលរដ្ឋទាំងនោះថា គ្មានភស្តុតាង វិទ្យាសាស្ត្រណាមួយ ដែលថាលាមក និងទឹកនោមមានប្រសិទ្ធភាពការពារជំងឹកូវីដនោះទេ ផ្ទុយទៅវិញ វាប.ង្កឱ្យមាន.ហា.និភ័យឆ្លងជំងឺផ្សេងៗ។
សារព័ត៌មាន Reuters បានចុះផ្សាយនៅថ្ងៃអង្គារ៍នេះថា ស្របពេលឥណ្ឌាកំពុងរងការរាតត្បាត ដោយជំងឺកូវីដដ៏អាក្រក់បំផុត ពលរដ្ឋមួយចំនួន នៅរដ្ឋគូចារ៉ាត់ភាគខាងលិចនៃប្រទេស បានធ្វើដំណើរទៅកន្លែងចិញ្ចឹម សត្វគោម្ដងក្នុងមួយសប្ដាហ៍ ដើម្បីយកទឹកនោម និងលា.មក.គោ.មកលាប.លើដងខ្លួន ដែលពួកគេមានជំនឿថា នឹងជួយឱ្យមានភាព.ស៊ាំក្នុងរាងកាយប្រឆាំងជំងឺកូវីដ១៩ និងអាចជួយព្យាបាលឱ្យជាពីជំងឺដ៏កា.ច.សា.ហាវ.នេះជាដើម។
នៅក្នុងហិណ្ឌូសាសនា គោត្រូវគេគោរពបូជានិង.ចាត់ទុកជានិមិត្តរូបដ៏ពិសិដ្ឋនៃជីវិតនិងផែនដី។ សាសនិក.ហិណ្ឌូតែងប្រើលាមកគោដើម្បីលាងសម្អាតផ្ទះនិងសម្រាប់ពិធីបួងសួង ដោយពួកគេជឿថា វាជាឱសថ.សម្រាប់ព្យាបាលជំងឺនិងថ្នាំស.ម្លា.ប់មេរោគផ្សេងៗ។
លោក Gautam Manilal Borisa នាយករងនៃក្រុមហ៊ុនឱសថមួ.យដែលគ្រប់គ្រងដោយ.ព្រះសង្ឃក្នុងសាសនាហិណ្ឌូបាន.លើកឡើងថា សូម្បីតែក្រុម.គ្រូពេទ្យក៏មកទីនេះធ្វើពិធីលាប.លាមកនិងទឹកនោមគោ.ដែរ លោកបន្តថា ការប្រតិបត្តិបែប.នេះបានជួយឱ្យរូប.លោកជា.សះស្បើយ.ពីជំងឹកូវីដ១៩.កាលពីឆ្នាំមុន។
ក្រុមសាសនិកហិណ្ឌូបាន.នាំគ្នារង់ចាំលាមកនិង.ទឹកនោមគោ ដើម្បីយកមក.លាបលើខ្លួនទុកឱ្យស្ងួត រួចហើយ.ពួកគេឱបនិងគោរពទៅដល់.សត្វគោ បន្ទាប់មកហាត់.ក្បួនយូហ្កា ដើម្បីបង្កើន.កម្រិត.ថាមពលក្នុងខ្លួន។ បន្ទាប់មក ពួកគេ.បានយកទឹកដោះគោ.មកលាង.ជម្រះលាមក.និងទឹកនោមគោ.នោះវិញ។
ទោះជាយ៉ាងណា ក្រុមវេជ្ជបណ្ឌិត.និងអ្នកវិទ្យាសាស្ត្រនៅ.ក្នុងប្រទេសឥណ្ឌានិងនៅទូទាំងពិភព.លោកបានព្រមាន.ម្តងហើយម្តងទៀត ដើម្បីប្រឆាំង.នឹងការអនុវត្តវិធីព្យាបាល.តាមបែបជំនឿសាសនានេះ ដោយសារវាជា.ការយល់ខុស និងធ្វើឱ្យ.កាន់តែមានបញ្ហាសុខ.ភាពស្មុគស្មាញ.ថែមទៀត។
វេជ្ជបណ្ឌិត JA Jayalal ប្រធានសមាគម.វេជ្ជសាស្ត្រឥណ្ឌាបានមានប្រសាសន៍ថា វាមិនមានភស្តុតាង.លក្ខណៈវិទ្យាសាស្ត្រជាក់លាក់ណាមួយ ដែលថាលាមក.គោឬទឹកនោម.ជួយបង្កើនភាពស៊ាំ.ប្រឆាំងជំងឺកូវីដ១៩ ផ្ទុយទោវិញ វា.បង្កឱ្យមាន.ហា.និភ័យសុខភាពទៅវិញ ដោយសារ.ការស្រូបក្លិនឬ.លាបចូលលាមកនិងទឹកនោមគោ អាចបណ្ដាឱ្យជំងឺ.ផ្សេងៗទៀត ឆ្លងពីសត្វទៅមនុស្ស។
ម្យ៉ាងវិញ ក៏ធ្វើឱ្យជំងឺកូវីដរីករាល.ដាលកាន់តែធំឡើង ដោយសារសាសនិ.កទាំងនោះ ប្រមូលផ្ដុំគ្នាធ្វើពិធី ដែលខុស.នឹងវិធានការសុខាភិបាល៕