នៅរសៀលថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១នេះ បុរសម្នាក់ដែលបានប្រេីប្រាស់គណនី ហ្វេសបុកឈ្មោះ ឱសថស្ថានបុរាណ ភ្នំទ្រទ្រង់ ត្រូវបានសមត្ថកិច្ច នៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ កោះហៅឲ្យចូលខ្លួន មកបំភ្លឺ ធ្វេីកិច្ចសន្យា
ទទួលកំហុស និងបានថត ជាវីដេអូ សុំទោសជា សាធារណ: នូវកំហុសរបស់ខ្លួន ដែលបាន ចោទប្រកាន់ ខុស ពីការពិត មកលេី លោកអធិការ នគរបាល ខណ្ឌមានជ័យ ។
ពេលនេះ សមត្ថកិច្ចជំនាញកំពុង តែស្រាវជ្រាវរកម្ចាស់លេ ខទូរស័ព្ទម្នាក់ទៀត ដែលបន្លំខ្លួន ជាអធិការខណ្ឌមានជ័យ ដេីម្បីចូលខ្លួនមក បកស្រាយបំភ្លឺលេី ករណីបន្លំខ្លួនជា អធិការនេះផង ដែរ ៕