រដ្ឋបាល ខេត្តព្រៃវែង សូមបង្ហាញ អត្តសញ្ញាណមនុស្សចំនួន ៤នាក់ មកពីរាជធានី ភ្នំពេញ (សង្កាត់ស្ទឹង មានជ័យ តំបន់ ក្រហម?) ដោយម៉ូតូផ្ទាល់ខ្លួន ដែលមានស្រុក កំណើតនៅស្រុក កញ្រ្ជៀច ត្រូវបានរកឃើញ ថា
វិជ្ជមានជំងឺកូវីដ-១៩ បន្ទាប់ពី បានធ្វើតេស្តរហ័ស ( Rapid Test )។ នេះបើតាមការ បញ្ជាក់ឱ្យដឹង ពី លោក ជា សុមេធី អភិបាលនៃគណៈ អភិបាលខេត្តព្រៃវែង។
បច្ចុប្បន្ន អាជ្ញាធរមូលដ្ឋាន និងក្រុមគ្រូពេទ្យកំពុងរៀបចំ យកមកព្យាបាល និងស្រាវជ្រាវ រកអ្នកពាក់ព័ន្ធ បន្ថែមទៀត។
គួររម្លឹកផង ដែរថា រដ្ឋបាលខេត្ត សូមអំពាវនាវ ឱ្យបងប្អូនប្រជាពលរដ្ឋរស់ នៅក្នុងខេត្តព្រៃវែង ទាំងអស់ បង្កើនការ ប្រុងប្រយ័ត្នខ្ពស់ចូលរួម អនុវត្តវិធានការ ៣កុំ ៣ការពារ និងត្រូវអនុវត្តកាតព្វកិច្ច ពាក់ម៉ាស និងកាតព្វកិច្ចរក្សា គម្លាតសុវត្ថិភាព៕