នៅថ្ងៃពុធរដ្ឋាភិបាលថៃ បាន រាយការណ៍ពី ចំនួនអ្នក ស្លា.ប់.ដែលទាក់ទងនឹងជំងឺកូវីដ-19 ចំនួន ៣៤ នាក់.បន្ថែមទៀត ដែលនាំឱ្យអ្នក.ស្លា.ប់.ដោយសារជំងឺនេះ កើនឡើងដល់ ៤៨៦ នាក់ និងអ្នកឆ្លងថ្មីចំនួន ១,៩៨៣ នាក់ ដូច្នេះ សរុបអ្នកឆ្លងជំងឺកូវីដ១៩ កើនដល់ ៨៨ ៩០៧នាក់ ចាប់តាំងពីការរាតត្បាតបាន.ចាប់ផ្តើមនៅដើមឆ្នាំ។
យោងតាម.សារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១ បានឱ្យដឹងថា ក្នុងរយៈ.ពេល ២៤ ម៉ោងកន្លងមក ក៏មានអ្នក.ជំងឺចំនួន ២ ០០៦ នាក់ បានជាសះ.ស្បើយហើយត្រូវបាន.រំសាយចេញពីមន្ទីរពេទ្យ។
សូមជម្រាបថា បើតាមវេជ្ជបណ្ឌិត Apisamai បាននិយាយថា ករណីអ្នកឆ្លង.វីរុសកូវីដ១៩ចំនួន ២៩ ៣៧៨ ស្ថិតនៅក្នុងមន្ទីរពេទ្យ រួមទាំង.អ្នកជំងឺ ១.២២៦ នាក់ស្ថិតក្នុងស្ថានភាព.ធ្ង.ន់.ធ្ងរ និង ៤០១ នាក់ពឹងផ្អែកលើ.បំពង់.ខ្យល់។ ចំនួនអ្នកជំងឺដែលមានអាការៈធ្ង.ន់.ធ្ងរ និងអ្នកដែលត្រូវដាក់បំពង់.ខ្យល់អ៊ុក.ស៊ីសែន កំពុងកើនឡើង៕