លោក ម៉េត មាសភក្តី អ្នកនាំពាក្យរដ្ឋបាល រាជធានីភ្នំពេញ បានបញ្ជាក់ថាចំនួនអ្នក ឆ្លងជំងឺកូវីដ-១៩ នៅរាជធានី ភ្នំពេញបាន បន្តធ្លាក់ចុះ មកត្រឹមជាង.២០០នាក់ប្រចាំ ថ្ងៃរយៈពេល ៤ថ្ងៃជាប់គ្នា
ហើយសម្រាប់ថ្ងៃនេះ បើគិតត្រឹមម៉ោង ៩:០០នាទីយប់នេះ អ្នកវិជ្ជមាន កូវីដ-១៩ រកឃើញចំនួន ១៦៨នាក់ចំពោះ អ្នករាជធានីភ្នំពេញ។អ្នកនាំពាក្យរូបនេះ បានបង្ហោះសារនៅលើ Facebook ថា៖
“គិតត្រឹមម៉ោង ៩:០០នាទីយប់ សម្រាប់រាជធានី ភ្នំពេញថ្ងៃទី ១២/០៥/២១ នេះ រកឃើញ អ្នកវិជ្ជមានកូវីដ-១៩ ចំនួនត្រឹមតែ ១៦៨នាក់ ដែលជា លេខធ្លាក់ចុះ បន្ថែមទៀតគួរអោយកត់ សម្គាល់ បន្ទាប់ពីតួរលេខចុះពីជាង ៥០០នាក់ មកជាង ២០០នាក់ រយៈពេល ៤ថ្ងៃផ្ទួនៗ”៕