នៅរសៀលថ្ងៃ ទី១៤ ខែឧសភា ឆ្នាំ២០២១ លោកជំទាវ ខុង ស៉ីលីអាណា ម្តាយបង្កើត របស់ព្រះតេជគុណ ឌួង ឆាយ ដែល ត្រូវជាភរិយារបស់ លោក ឧកញ៉ា ឌួង ងៀប បានធ្វើសន្នីសិទ្ធកាសែតទាមទារ យកទ្រព្យសម្បត្តិពីស្វាមីវិញ បន្ទាប់ពី លោកឧកញ៉ា ឌួង ងៀប
បានលួចលាក់យកទ្រព្យ សម្បត្តិរបស់លោកស្រីទៅ ឲ្យស្រីកំណាន់ ឈ្មោះ ប្រាក់ ស៊ីណា រួមទាំងស្វែង រកយុត្តិធម៌ជូ នកូនប្រុស (ព្រះតេជគុណ ឌួង ឆាយ) ក្រោយ អតីតកូន ប្រសារ និងស្វាមីរួម គំនិត គ្នាធ្វើបាប។
បើយោងទៅតាមវីដេអូតាមការរៀបរាប់របស់ លោកជំទាវ ខុង ស៉ីលីអាណា បានឲ្យដឹងថា លោក ឧកញ៉ា ឌួង ងៀប បានលួចលាក់មានស្រីកំណាន់ ជាយូរណាស់មកហើយ ដោយពួកគេទាំងពីរ បានរួមរស់ជាមួយគ្នារហូត ដល់មានកូនឥត ខាន់ស្លា មួយនាក់ ដែលបច្ចុប្បន្ននេះ
លោកឧកញ៉ា ឌួង ងៀប បានចុះចេញពីផ្ទះតាំងពីខែ៨ ឆ្នាំ២០២១ ដោយរូបលោក បានលួចយក ទ្រព្យសម្បត្តិដែល ខិតខំ កសាងជាមួយ លោកជំទាវ ខុង ស៉ីលីអាណា យកទៅឲ្យស្រី កំណាន់ធ្វើភូមិគ្រឹះរហូត ទៅដល់៣កន្លែងធំៗ ខណៈស្រីកំណាន់ មានរថយន្ដ សុទ្ធតែ Lexus ៥៧០។
យ៉ាងណាមិញ លោកជំទាវ ខុង ស៉ីលីអាណា បានអំពាវនាវ ឲ្យសម្ដេច ហ៊ុន សែន មេត្តាជួយដោះស្រាយ បញ្ហាក្នុង គ្រួសារដ៏ចម្រូងចម្រាស់ ដើម្បីរកយុត្តិធម៌ ជូនក្រុមគ្រួសារមួយទាំងមូល ដែលបច្ចុប្បន្នគ្រួសារបស់ ព្រះតេជគុណ ឌួង ឆាយ កំពុងមានបញ្ហាផ្ទួនៗ ៕