ឌុច លីដា បានឲ្យដឹងថា ពេលនេះកូនប្រុសរបស់នាង មានអាយុជាង៧ខែ ទៅហើយ ដែលនាងគ្រោងធ្វើខួបកំណើត ឲ្យកូន នៅគម្រប់វ័យ១ឆ្នាំ នាពេលខាងមុខនេះ ប៉ុន្ដែបំណង នេះត្រូវបានផ្លាស់ប្ដូរវិញ ដោយសារតែកូវីដ-១៩ នៅមិនទាន់ ស្ងា ត់ហេតុនេះហើយបានជា នាងពន្យារពេលធ្វើខួបឲ្យកូន ព្រោះមិន ចង់ជួប ជុំទ្រង់ទ្រាយធំ។
ដោយឡែក ស្វាមីជាអ្នកណា នោះ លីដា ប្រាប់ថា មិនទាន់អាច ប្រាប់បានឡើយ ដោយ គ្រាន់តែអាចនិយាយថា ជាមន្រ្ដីរាជការ ម្នាក់ មិនមែនអ្នកនៅ ក្នុងរង្វង់សិល្បៈឡើយ។ នាងថា មិនខ្វល់រឿងគេរិះគន់នាងយក កូនមុនរៀបការ នោះទេ ប៉ុន្ដែការចាប់ដៃ គ្នារវាងមនុស្ស ២នាក់ស្រលាញ់គ្នា សំខាន់ថា តើអាចចាប់ដៃគ្នា បានយូរអង្វែងទៅមុខឬអត់?
អំឡុងពេលដែល ឌុច លីដា មានកូន១ ទាំងមិនដឹងថា ប្ដីនាងជាអ្នកណា នោះ តារាសម្ដែងស្រអែមស្រស់រូបនេះ នៅតែបង្ហាញភាពស្និទ្ធស្នាល និងកៀក កើយគ្នា ជាមួយតារា សម្ដែងរូបសង្ហា លោកណាខុន ដូចគូស្នេហ៍ ទើបគេស ង្ស័ យថា ប្រុសស្អាតរូប នេះជា ឪពុករបស់កូនប្រុសនាង។
ប៉ុន្ដែលីដា បញ្ជាក់ថា ប្ដីនាងជាមន្រ្ដីរាជការ មិនមែនជាតារាទេ ខណៈដែលលោក ណាខុន ទទួលស្គាល់ថា លោកពិតជា ចេញចូលផ្ទះលីដា ញឹកញាប់មែន បានជា ធ្វើឲ្យគេម៉ៃ បែបនេះ តែលោកមិនមែនជាប្ដី របស់លីដា ឡើយ។
ឌុច លីដា បានផ្អាកការងារសិល្បៈរយៈពេលជិត ១ឆ្នាំ តាំងពីពពោះ និងក្រោយ សម្រាល ហើយពេលនេះនាងមិនទាន់ វិលមករក ប្រឡូកសម្ដែង ពេញទំហឹងវិញទេ គឺទទួលតែការងារ សិល្បៈណាដែលខ្លីៗប៉ុណ្ណោះ ព្រោះនាងចង់ យកពេលវេលាធ្វើជា មេផ្ទះដ៏ល្អម្នាក់។
អំឡុងពេលដែល លីដា លាក់មុខប្ដីនេះ គេឃើញនាងក៏កាន់តែ ហ៊ឺហាផងដែរ ដោយជិះរថយន្ដ Ford 2020 តម្លៃជាង២០ម៉ឺនដុល្លារ និងពាក់ស្លាកឈ្មោះរបស់នាងតែម្ដង៕