កាលពីល្ងាចថ្ងៃទី ១៤ ខែឧសភា ឆ្នាំ ២០២១ ម្សិលមិញនេះ លោកជំទាវ ខុង លីស៊ីអាណា ភរិយាលោក ឧកញ៉ា ឌួង ងៀប ព្រមទាំងកូនៗ បានធ្វើសន្និសីទ កាសែត ទទូចសុំយុត្តិធម៌សម្រាប់ កូនប្រុសឌួង ឆាយ និងសម្រាប់ ខ្លួនឯង ។ ហើយអ្វីដែល ចាប់អារម្មណ៍នោះគឺលោក ជំទាវ បានបង្ហាញមុខមាត់ស្រី កំណាន់របស់ប្ដីគឺ លោក ឧកញ៉ា ឌួង ងៀប ជាសាធារណៈ ទៀតផង ។
នៅក្នុងសន្និសីទកាសែត លោកជំទាវ ខុង លីស៊ីអាណា បានរៀបរាប់ពីទុក្ខលំបាក ផ្លូវចិត្តអស់រយៈពេល ច្រើនឆ្នាំមក ហើយ ដែលលោកឧកញ៉ា ឌួង ងៀប ជាប្ដីបានមានទំ នាក់ទំនងស្នេហា លួចលាក់ជាមួយ នារីឈ្មោះ ប្រាក់ ស៊ីណា រហូត ដល់ចុះចោលផ្ទះសម្បែង លែងនឹក ស្រណោះប្រពន្ធកូន ។
និយាយដល់ឈ្មោះស្ត្រីរូបស្រស់ ប្រាក់ ស៊ីណា អាចនឹងធ្វើឲ្យមហាជន មួយចំនួន នឹកឃើញដល់ព័ត៌មាន មួយកាលពីខែ តុលា ឆ្នាំ ២០២០ ដោយកាលនោះ អាជ្ញាសាលានៃដំបូងរាជធានីភ្នំពេញចុះអនុវត្តន៍ដីការ ចាត់ចែងជាបណ្តោះអាសន្ននូវទ្រព្យសម្បតិ្ត ប្រមាណជាង ៤លាន ដុល្លារ
មានដូចជា ដី ផ្ទះវីឡា ២កន្លែង និងរថយន្តស៊េរីទំនើប មួយគ្រឿង ពី នារីឈ្មោះ ប្រាក់ ស៊ីណា រួមនិង ឪពុក ឈ្មោះ ប្រាក់ ផាន បន្ទាប់ពី មានពាក្យបណ្ដឹង ពីសំណាក់ស្ត្រីប្រពន្ធដើមថា ទ្រព្យសម្បត្តិទាំងអស់នេះ គឺទទួលបានពីងារ ជាស្រីកំណាន់ របស់ប្ដីគេតែប៉ុណ្ណោះ ។
ជាការពិតណាស់ តាមពិតដើមបណ្ដឹង ខាងលើ គឺជា លោកជំទាវ ខុង លីស៊ីអាណា ដោយកាលពីល្ងាចម្សិលមិញនេះ លោកជំទាវ បានបញ្ជាក់ថា នារីឈ្មោះ ប្រាក់ ស៊ីណា នេះជាស្រីកំណាន់ របស់លោក ឧកញ៉ា ឌួង ងៀប ហើយលោក ឧកញ៉ា ឌួង ងៀប បានផ្គត់ផ្គង់លុយ កាក់ ជាច្រើនដល់នាង រហូតធ្វើឲ្យនាងសល់ ទ្រព្យសម្បត្តិជាច្រើន ព្រមទាំងអាចទា ក់ចិត្តឲ្យលោក ឧកញ៉ា ឌួង ងៀប ឲ្យភ្លេចប្រពន្ធ កូនទៀតផង ៕