ខណៈដែលរលកព័ត៌មាន កំពុងតែឡើង កម្តៅខ្លាំង លើបណ្តាញសង្គមជុំវិញរឿងរ៉ាវនៃ ការរំ.លោ.ភ.បំ.ពាន.ម.កលើតារាស្រីវ័យក្មេង.កញ្ញា មាន ពេជ្ររីតា ពីសំណាក់ឧកញ៉ា ហេង សៀ ក្រោយពីមាន.ធ្លាយ.រឿងពាក្យបណ្តឹង.ពីខាងស្រីថ្មីៗ.នេះក៏ស្រាប់តែ.លេចឮដំណឹងបែប.អាថ៌កំបាំងពីតារាស្រី ២ ដួងទៀតផង.ដែរ គឺកញ្ញា សេង រដ្ឋា និងកញ្ញា នីកគី។
សូរស័ព្ទស្រែកយំរៀបរាប់.ហេតុការណ៍.អាក្រក់កើត.ឡើងលើខ្លួនឯង គឺតារាម៉ូដែល និងពិធីការិនីទូរទស្សន៍ MyTV វ័យ ១៩ ឆ្នាំ កញ្ញា មាន ពេជ្ររីតា ដែលបង្ហើរជា.ពាក្យពេចន៍ថា៖ «ខ្ញុំខ្ពើមខ្លួនឯង.ណាស់ម៉ាក់» «គេស្ទា.ប.ខ្ញុំ គេប៉ះខ្ញុំ» «ខ្ញុំមិនចង់.គិតទេ គេចង់រំ.លោ.ភ.ខ្ញុំណា.ម៉ាក់!គេមាន.កាំ.ភ្លើ.ង គេចង់.ធ្វើ.បាប.ខ្ញុំណា.ម៉ាក់»
នោះ កំពុងតែដិត.ដា.មនៅ.ក្នុងអារម្មណ៍អ្នកតាមដានក្នុង.គ្រប់មជ្ឈដ្ឋាន ជាពិសេស.ពីប.ណ្តាក្រុមអ្នក.សិល្បៈជាស្រ្តី សុទ្ធតែ.បានប.ង្ហាញអារម្មណ៍.ស្អប់ខ្ពើម.ទង្វើ.ដែលបានកើតឡើងនេះ និងសំណូមពរ.ឱ្យមានការ.ជួយស្រាវជ្រាវ.រកយុត្តិធម៌.ផងដែរ។
ដោយឡែកនារសៀលថ្ងៃទី ១២ ខែ ឧសភា ឆ្នាំ ២០២១ នេះ មានក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោ ចាប់ផ្តើមស្រាវ.ជ្រាវ.លើពាក្យបណ្តឹង.កញ្ញា មាន ពេជ្ររីតា ពិធីការិនីទូរទស្សន៍ My TV ចំពោះឧកញ៉ា ហេង សៀ ពីបទប៉ុ.ន.ប៉.ងរំ..លោ.ភ..សេ.ព.ស.ន្ធវៈក្នុងរថយន្ត ដែលបានកើត.ឡើងតាំងពីថ្ងៃទី ៤ ខែ ឧសភា ឆ្នាំ ២០២១ កន្លងមកនោះ។
អ្វីដែលគួរឱ្យមាន.ការភ្ញាក់ផងដែរនោះ ស្រាប់តែលេច.ចេញរឿងអាថ៌.កំបាំ.ងពីតារាស្រី ២ ដួងផ្សេងទៀតគឺ.កញ្ញា សេង រដ្ឋា អតីតកញ្ញា.ឯកដ៏.អស្ចារ្យកម្ពុជាឆ្នាំ ២០២០ (Miss Grand Cambodia 2020) និងតារា.ចម្រៀងស្រី កញ្ញា នីកគី បាន.បញ្ចេញនូវសារបរិយាយពីរឿងផ្ទាល់ខ្លួន.មានស្ថានភាពខុស.ប្រក្រតី អាចនឹង.រ.ង.គ្រោះស្រ.ដៀ.ង.គ្នា.នឹង.ក.ញ្ញា មាន ពេជ្ររីតា ដែរ។
កញ្ញា សេង រដ្ឋា បង្ហោះសារ.ក្នុងហ្វេសប៊ុកខ្លួន ដោយបាន.បរិយាយថា៖ «និយាយការងារ.តាម Telegram និយាយ.ហើយលុប និយាយហើយលុប។ សំណាង.របស់ខ្ញុំហើយ ដែលមិនបាន.សម្រេចចិត្តទទួល.ការងារ.ពីបុគ្គលនោះ»។
ចំណែកតារា.ច.ម្រៀង.ស្រីកញ្ញា នីកគី វិញនោះ.បានរៀបរាប់សារ.យ៉ាងវែងថា៖ «ខ្ញុំសុំនិយាយ.តំណាងឱ្យក្រុមទាំង.មូលតែម្ដង ហើយខ្ញុំសុំមិនបញ្ចេញ.ឈ្មោះថាតួ.របស់ខ្ញុំមួយណាខ្លះ ដែលជាគោលដៅចំ។ សំណាងណាស់! ពិតជាសំណាង.ណាស់ ដែលខ្ញុំជឿលើសភាវគតិរបស់ខ្ញុំ.នៅពេលដែលនិយាយ.ការងារមិន.ចេញសាច់.ការអ្វីសោះ។
បន្ទាប់ពីបានទទួលការងារ.រាប់ពាន់ដង.ហើយ វាពិតជា ងាយយ.ល់ណាស់ សម្រាប់ពួកខ្ញុំ ក្នុងការសម្គាល់ថា.អ្វីធម្មតា អ្វីដែលខុសប្រក្រតី។ ត្រូវមានការប្រុងប្រយ័ត្នជា.និច្ច ហើយបើការនិយាយ.ស្ដីចេះតែផ្ដោត.ទៅលើតែតួ និងការ.ជួបគ្នា ផឹ.ក.កាហ្វេ ជាងការងារ.ជាក់ស្ដែងទាក់.ទងទៅនឹ.ងConceptឬប្រ.ភេទ.វីដេអូផ្សាយ.ពាណិជ្ជកម្ម គួរបោះ.បង់ការស.ន្ទនានោះ.ទៅ។ សុវត្ថិភាពសំខាន់.ជាងលុយ! សូមបញ្ជាក់ ពួកខ្ញុំកម្រ.ជួបភ្ញៀវប្រជុំផ្ទាល់.ណាស់។ ទាក់ទងគ្នាតែតាម.ទូរសព័្ទក៏កើតការដែរ»។
សាររបស់កញ្ញា នីកគី បានបន្តថា៖«ដោយការប្រជុំចង់ឱ្យ.ពួកខ្ញុំទៅជួប.ដល់រោងចក្រ តែមិនព្រម.និយាយគ្នារឿង.តម្លៃតាមដំណាក់កាល.សោះនោះ ហើយដោយមាន.អារម្មណ៍ថាមិន.សូវស្រួលផង ពួកខ្ញុំក៏.ឈប់តបទៅ។
គាត់ក៏មិនបាន.ដឹងដែរថា នៅពីក្រោយទូរសព្ទ័ ១ គ្រឿងនេះមាន.មនុស្សប៉ុន្មានអ្នក និងជាអ្នកណា.ខ្លះ.ដែលកំពុងតប.ជាមួយនឹងគាត់។ មិនបាន.ប៉ុន្មានផង គាត់លុបឆាត Telegram ចោលអស់.រលីង។ ប៉ុន្មានខែក្រោយមក លេខដដែល.មកម្ដងទៀតសួរអ្វីចម្លែកៗ។ ឆ្ងល់.ពេក ខ្ញុំក៏បានទៅនិយាយ.ជាមួយកូនស្រីគាត់.ផ្ទាល់ព្រោះស្គាល់គ្នា។
កូនស្រីគាត់ដោយជា.មនុស្សមានចំណេះដឹង.ជាមនុស្សល្អ និងមនុស្សមាន.សុជីវធម៌ ក៏បានជួយដោះស្រាយ.បញ្ហាយ៉ាងលឿនបំផុត។សូមបែងចែក.ឱ្យដាច់រវាង.អ្នកប្រព្រឹត្ត និងអ្នកជួយ.ឬអ្នកមិនដឹងរឿង។
សូមកុំតាមរករឿង.មនុស្សដែលល្អ ត្រឹមត្រូវ និងសុចរិត។ ព្រោះយើងដឹងថា.វាជារឿងធម្មតាដែលពេលខ្លះ.មានផ្លែស្អុយ ១ ឬ ២ ក្នុងកញ្ច្រែង។ ខ្ញុំមានអារម្មណ៍.ធូរស្បើយដែល.ពួកខ្ញុំសំណាង តែមានអារម្មណ៍.សោកស្ដាយ ដែលគាត់មិនមែន.ដឹងខ្លួនទេបន្ទាប់ពីខ្ញុំបានជូន.ជាដំណឹងទៅគ្រួសារគាត់ គឺគាត់គ្រាន់.តែប្ដូរគោលដៅ.តែប៉ុណ្ណោះ។ ខ្ញុំសង្ឃឹមថាអំពើ.ថោក..ទា.ប គ្មានអ្វីប្រៀបមួយនេះរលុប.រលាយអស់.ពីសង្គម.យើង។ អរគុណអ្នកដែល.ស្រែកទាមទារ.រកយុត្តិធម៌។ ស្រែកទៅ ស្រែកឱ្យបាន.ខ្លាំងជាងសំឡេង.យំរបស់នាង!»៕