តារាចម្រៀង វណ្ណា ស័ក្ដិ ជាកូនប្រុសរបស់តារា ជើងចាស់ លោយាយ ណយ សំណាង បានបញ្ជាក់ ថា ក្រោយពីបានមក សម្រាក ព្យាបាកនៅ មន្ទីរពេទ្យរុស្ស៊ីប៉ុន្មាន ថ្ងៃមកនេះ ម្តាយរបស់លោក គឺលោកយាយ ណយ សំណាង មានសុខភាព បានធូរស្រាលជាងមុនខ្លះហើយ។
លោក វណ្ណា ស័ក្តិ បញ្ជាក់ថា “អ្នកម៉ែលោក អត់អីទេ គាត់នឹងជាឆាប់ៗ ដោយសារតែបានបង ប្អូនជូនពរគាត់ ហើយគាត់បានធូរខ្លះហើយ។ ម៉ាក់គាត់បាន រាងធូរជាងមុនបន្តិចហើយ ដោយសារតែគាត់ បាត់ស្លេស ហើយគាត់ហូបអី បានបន្តិចបន្តូច តែអត់បាន ច្រើនទេ គាត់បានហូប ទឹកតិចៗ”។
សូមបញ្ជាក់ថា លោកយាយ ណយ សំណាង ដែលជា តារាកំប្លែង និងចម្រៀងអាយ៉ៃ ជើងចាស់ បានរកឃើញ ឆ្លង ជំងឺកូវីដកាលពីរសៀល ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១ ៕