លោក អនុសេនីយ៍ឯក អ៊ុន សំអាត បម្រើការងារនៅ ការិយាល័យពិនិត្យភាគ និងកោសល្យវិច័យ នៃស្នងការដ្ឋាននគរបាលខេត្តក ណ្តាល ព្រោះតែខឹង ឆ្កែព្រុស ដេញខាំ បានទាញ កាំ.ភ្លើ.ង.ខ្យល់.បា.ញ់.៤គ្រា.ប់ នាំអោយភ្ញាក់.ផ្អើលដល់ប្រជាពលរដ្ឋ ស្មានតែ.មានករណី.អ្វីកើតឡើង ។
ហេតុការណ៍នេះ បានកើតឡើងកាលពី.យប់ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២១ នៅចំណុចភូមិ.ព្រែកសំរោង៣ សង្កាត់.តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ។
ប្រជាពលរដ្ឋនៅ.ជិតកន្លែងកើតហេតុ បានប្រាប់ CPC NEWS ថា មុនពេលកើតហេតុ ពួកគាត់បាន.ឃើញលោក អ៊ុន សំអាត ជិះម៉ូតូមកដល់កន្លែង.កើតហេតុ ស្រាប់តែមានសត្វ.ឆ្កែព្រុស ធ្វើអោយ.លោក អ៊ុន សំអាត ខឹងយ៉ាង.ខ្លាំង រួចក៏បាន.ជិះម៉ូតូ.ទៅផ្ទះ ចូលមក.យក.កាំ.ភ្លើ.ង មក.បា.ញ់.សត្វឆ្កែ ចំនួន.៤គ្រា.ប់ តែម្តង តែសំ.ណាងសត្វឆ្កែ រត់រួច ។
ពួកគាត់បន្ថែមថា បើសិនជាគ្រា.ប់.កាំ.ភ្លើ.ង.នោះខ្ទាតចំ.ពលរដ្ឋ វិញ គឺ ប្រាកដជាមាន.គ្រោះ.ថ្នា.ក់ តែម្តង ព្រោះ.ពលរដ្ឋ បានឈរ.នៅក្បែរនោះ ។
ពាក់ព័ន្ធបញ្ហានេះ លោកអនុ.សេនីយ៍ឯក អ៊ុន សំអាត ថ្លែងប្រាប់ CPC NEWS នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១ នេះ ថា លោកពិតជាបានយក.កាំ.ភ្លើ.ង.ខ្យ.ល់.បា.ញ់.សត្វឆ្កែ ពិតមែន ដោយសារលោក.ខឹង.សត្វឆ្កែ ដេញ.ខាំគាត់.អោយគាត់.រ.ង.រ.បួ.ស ។
ទន្ទឹមនេះ លោកវរសេនីយ៍ឯក យី វណ្ណដា អធិការនគរបាល.ក្រុងតាខ្មៅ ថ្លែងប្រាប់ CPC NEWS ថា លោកបានអោយ.ប៉ូលិសប៉ុស្តិ៍ ធ្វើការងារនេះ.ហើយ និង បានហៅលោក អ៊ុន សំអាត មកធ្វើការ.សាកសួរ.ប.ន្ថែម ៕