បុរសម្នាក់ត្រូវបាន សមត្ថកិច្ចឃាត់ខ្លួនករណីក្បត់ ទំនុកចិត្តបន្ទាប់ពីជននេះ ខ្ចីម៉ូតូគេជិះបែរ ជាយកទៅបញ្ចាំ លេង ភ្នាល់ ជល់មាន់ ចាញ់ អស់ ហើយជ.ន.រ.ង.គ្រោះប្តឹង.សមត្ថកិច្ចនៅចំណុចភូមិ ដើមឬស ឃុំដើ.មឬស ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ។
ប្រភពពីសមត្ថកិច្ចឲ្យដឹងថា ជ.ន.រ.ង.គ្រោះឈ្មោះ ខាន សាមិត្ត ភេទប្រុស អាយុ ២៨ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មេជាងភ្លើង មានលំនៅភូមិ ទួលកណ្តាល ឃុំ ព្រៃខ្លា ស្រុក កោះអណ្ដែត ខេត្តតាកែវ ស្នាក់នៅផ្ទះជួលភូមិ ចុងថ្នល់ខាងលិច សង្កាត់ទឹក.ថ្លា ខណ្ឌសែនសុខ រាជធានី ភ្នំពេញ។
ចំណែកជ.ន.ស.ង្ស័.យឈ្មោះ ចាន់ គារ៉ា ភេទប្រុស អាយុ៣០ ឆ្នាំ មុខរបរ គ្រូបង្រៀនមានលំនៅ.បច្ចុប្បន្នស្នាក់នៅ.ផ្ទះជួលភូមិ ចុងថ្នល់ខាងលិច សង្កាត់ ទឹកថ្លា ខណ្ឌ សែនសុខ រាជធានីភ្នំពេញ( ឃាត់ខ្លួន) ។ វត្ថុតាងចាប់យក កាបូបដៃ ពណ៌ខ្មៅ ចំនួន០១ , ប័ណ្ណសម្គាល់ខ្លួន.មន្ត្រីរាជការ ០១ សន្លឹក,
ប័ណ្ណចាក់វ៉ាក់.សាំងកូវីត-១៩ ០១ សន្លឹក,AEON CARD ០១ សន្លឹក,កាតធនាគារ ABA ០១ សន្លឹក, ទូរស័ព្ទដៃម៉ាក Nokia អិនចុចពិល ពណ៌ខ្មៅ ០១ គ្រឿង។ សម្ភារ:.បា.ត់ប..ង់រួមមាន ម៉ូតូម៉ាកហុង.ដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០១៧ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1GE 2119 និងលុយចំនួន ១០០ដុល្លារ។
សមត្ថកិច្ចដដែល.ឲ្យដឹងដែរថា នៅថ្ងៃកើតហេតុវេលាម៉ោង ៧និង១០នាទីព្រឹក ជនរងគ្រោះបានជិះម៉ូតូរបស់ខ្លួន.ចេញពីផ្ទះជួលដើម្បីទៅធ្វើការ.នៅកន្លែងកើតហេតុ ដោយឌុបគ្នា.បីនាក់ ម្នាក់ឈ្មោះ ម៉ាក វណ្តេត និងម្នាក់ទៀត ឈ្មោះចាន់ គារ៉ា (ជ.នស.ង្ស័.យ) ពេលទៅដល់កន្លែងធ្វើការជ.នរ.ងគ្រោះ និងជ.ន.ស.ង្ស័.យបានធ្វើការផ្នែកជាងភ្លើង.ជាមួយគ្នា លុះដល់ម៉ោង០៩និង៤៨នាទី ជន.ស.ង្ស័.យ.បានមកខ្ចីម៉ូតូរបស់ជ.នរ.ង.គ្រោះ ដោយប្រាប់ថា ”មានការចេញទៅ.ក្រៅមួយភ្លែត”
ពេលនោះជ.ន.រ.ង.គ្រោះបាន.ហុចសោម៉ូតូ និងលុយចំនួន១០០$ (ដុល្លារសហរដ្ឋអាមេរិក) ដើម្បីឲ្យយក.ទៅដូរ រួចជ.ន.ស.ង្ស័យបានជិះម៉ូតូចេញទៅបាត់។ មួយសន្ទុះក្រោយមកជ.ន.ស.ង្ស័.យ.បានទូរស័ព្ទប្រាប់ជ.នរ.ងគ្រោះថា ”ដូរលុយបានហើយ តែមិនទាន់បានទៅវិញទេ.ព្រោះមានធុរ:បន្ត” លុះជ.ន.រ.ង.គ្រោះចាំមើលផ្លូវយូរពេ.កមិនឃើញ ជ.ន.ស.ង្ស័.យ.ត្រលប់មកវិញ
បានតេទូរស័ព្ទ ពេលនោះ ជ.ន.ស.ង្ស័.យ.បានលើកទូរស័ព្ទហើយ ប្រាប់ថា ”ខ្ញុំមានរឿងជាមួយគ្រួសារ ប្រពន្ធខ្ញុំមក.រករឿងដល់កន្លែងការងារ”។ ពេលនោះជ.ន.រ.ង.គ្រោះបានប្រាប់ថា”ចាំដោះស្រាយចប់ ចាំ.យកមក” រួចជ.ន.រ.ងគ្រោះក៏.អង្គុយរង់ចាំ.រហូតដល់ម៉ោង៤និង៤០នាទីរសៀល ជ.នរ.ង.គ្រោះបានតេទូរស័ព្ទទៅជ.ន.ស.ង្ស័.យ.ទៀតម្តងទៀត តែជ.ន.ស.ង្ស័.យ.មិនលើកទូរស័ព្ទ លុះដល់ម៉ោង.៦ល្ងាច ជ.ន.រ.ង.គ្រោះបានមក.ដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្នបាលឃុំ ដើមឬស ។
ប្រភពបន្តថា រហូតដល់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២១ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ ដើមឬសបានទាក់ទងជន.ស.ង្ស័.យ.ឲ្យមកកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលដើមឬស ដើម្បីសាក់សួរ ។ ក្រោយការសាកសួររួច ជ.នស.ង្ស័.យបានសារភាពថា ខ្លួនបានយកម៉ូតូរបស់ជ.ន.រ.ង.គ្រោះទៅបញ្ចាំ.នៅម្តុំផ្សារឃ្លាំងរំសេវ ក្នុងតម្លៃ ៦០០ដុល្លារ ដើម្បីយក.ទៅសង.គេ និងយកទៅ.លេងល្បែងស៊ីសង (ជល់មាន់)ចាញ់.អស់ហើយ។ តាមចម្លើយសារភាព.សមត្ថកិច្ចបានបញ្ជូន.ជ.ន.ស.ង្ស័.យ.ទៅកាន់អធិការដ្ឋាន ដើម្បីចាត់ការបន្តតាម.នីតិវិធី ៕