កាលពីថ្ងៃទី ១៧ ខែឧសភា ឆ្នាំ២០២១ ម្សិលមិញនេះស្ថានឯ កអគ្គរាជទូតកម្ពុជា ប្រចាំសា ធារណរដ្ឋសង្គម និយម វៀតណាម មានកិត្តិយស សូមជម្រាបជូន ប្រជាពលរដ្ឋខ្មែរ កំពុងតែធ្វើការ ឬមានវត្តមាន នៅវៀតណាម ជ្រាបថា
យោងតាមសារព័ត៌មានវៀតណាម ចុះផ្សាយថ្ងៃទី ១៧ ខែឧសភា ឆ្នាំ២០២១ បានឲ្យដឹងថា រដ្ឋាភិបាល វៀតណាម នឹងចាត់វិធានការផ្លូវច្បាប់ ដោយ បណ្តេញចេញ ចំពោះ ពលករបរទេស ខុសច្បាប់កំពុង ធ្វើការងារនៅ វៀតណាម។
ជាងនេះ ទៅទៀតស្ថានទូតក៏បាន ធ្វើការអំពាវនាវទោដល់ ប្រជាពលរដ្ឋខ្មែរដែលកំពុងមានវត្តមាន នៅវៀតណាម បន្តថែរក្សាសុខភាព ឱ្យបានល្អ ដោយអនុវត្តវិធាន ការការពារ រក្សាគម្លា តសុវត្ថិភាព ពាក់ម៉ាស់ រក្សាអនាម័យ និងអនុវត្តតាមការ ណែនាំរបស់អាជ្ញាធរ សំដៅ ការពារ កុំឱ្យឆ្លង ជំងឺកូវីដ-១៩៕