ក្នុងត្រីមាសទី១ ឆ្នាំ២០២១ ធនាគារវឌ្ឍនៈអាស៊ីចំកាត់ ហៅកាត់ថា ធនាគារ ABA រកចំណូលបាន សរុប ចំនួន ៤៧៣,៨១៨ លានរៀល (ប្រមាណជាង១១៦លានដុល្លារ) និងចំណេញបានជាង៤៧ លានដុល្លារ។ នេះបើតាមរបាយ ការណ៍ របស់ធនាគារ ABA។
របាយការណ៍ដែលបណ្ដាញ ព័ត៌មាន Fresh News ទទួលបាន បានបញ្ជាក់ទៀតថា ក្នុងត្រីមាសទី១ ឆ្នាំ២០២១ កម្ចីចំនួន ១១,៤៥៣ គិតជាទឹកប្រាក់ ចំនួន ៥០៥.១លានដុល្លារអា មេរិក របស់ ABA ត្រូវបានផ្តល់ជូនអតិថិជន។
គិតត្រឹមត្រីមាសទី១ ឆ្នាំ២០២១ កម្ចី ABA ដែលបានរៀបចំឡើងវិញ មានចំនួន ១០,៤៩៨ ជាទឹកប្រាក់ ចំនួន ៥៣៧លានដុល្លារអាមេរិក។
សូមបញ្ជាក់ថា គិតត្រឹម ចុងត្រីមាសទី១ ឆ្នាំ២០២១ ABA នៅកម្ពុជា មានទ្រព្យសកម្ម សរុបកើនឡើង ៧.១% ធៀបទៅត្រីមាសទី៤ ឆ្នាំ២០២០ ហើយ សម្រេចបានឈាន ដល់ ៦.៦ ប៊ីលានដុល្លារ៕