ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃពុធទី១៩ ខែឧសភា ឆ្នាំ២០២១នេះ បានបញ្ជាក់ឲ្យដឹងថា រកឃើញករណី វិជ្ជមានវីរុសកូវីដ-១៩ថ្មី ចំនួន ៣៩៣នាក់ ខណៈឣ្នកជា សះស្បើយចំនួន ៦១២នាក់ និងករណីស្លា.ប់ ០៣នាក់។ នេះបើយោងតាម.សេចក្ដីជូនដំណឹងរបស់ក្រសួង.សុខាភិបាល។
សូមជម្រាបថា នៅក្នុងសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១ រកឃើញអ្នក.ឆ្លងថ្មី ៣៩៣នាក់ទៀត ជាសះ.ស្បើយ ៦១២នាក់ និងស្លា.ប់ ០៣នាក់៖
– ករណីឆ្លងសហគមន៍ ៣៩២នាក់– អ្នកដំណើរពីបរទេស ០១នាក់គិតត្រឹមព្រឹក ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១– អ្នកឆ្លងសរុប= ២៣២៨២ នាក់– អ្នកជាសះស្បើយ= ១៤៩៥៥ នាក់– អ្នកស្លា.ប់= ១៥៩ នាក់
កំណត់.សម្គាល់៖ក្រសួងសុខាភិបាលបាន.ផ្ញើលទ្ធផល និងទម្រង់ស្នើសុំធ្វើ.ពិសោធន៍ (Laboratory Request Form) គ្រប់.ករណីវិជ្ជមានកូវីដ-១៩ និងករណីជា.សះស្បើយ ទៅមន្ទីរសុខាភិបាល.នៃរដ្ឋបាលរាជធានី-ខេត្ត មន្ទីរពេទ្យព្យាបាល.ជំងឺកូវីដ-១៩ និងមណ្ឌលព្យាបាលជំងឺកូវីដ-១៩ កម្រិតស្រាល តាមប្រព័ន្ធអេឡិចត្រូនិកដើម្បីគ្រប់គ្រង.បន្តរួចហើយ។
ក្រសួងសុខាភិបាល បន្តជូនដំណឹងដល់សា.ធារណជនអំពីការវិវត្តន៍នៃបញ្ហាសុខភាព តាមទំព័រហ្វេសប៊ុក និងគេហទំព័ររបស់ក្រសួង www.cdcmoh.gov.kh ដែលគេហទំព័រនេះមានសម្ភារៈអប់រំសុខភាពដែលអាចទាញយកមកប្រើប្រាស់បាន។
សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងមកទូរសព្ទទាន់.ហេតុការណ៍ ក្រសួងសុខាភិបាល លេខ ១១៥ ដោយឥតគិតថ្លៃ ឬទំនាក់ទំនងមកក្រសួងសុខាភិបាល តាមទូរសព្ទលេខ ០១២ ៨២៥ ៤២៤ ឬ ០១២ ៤៨៨ ៩៨១ ឬ ០១២ ៨៣៦ ៨៦៨ ៕